ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើសេចក្តីព្រាងប្រកាសរួមនៃកិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើសេចក្តីព្រាងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាម ព្រមទាំងមន្រ្តីជំនាញជាច្រើនរូប។
កិច្ចប្រជុំអន្តរក្រសួងនេះត្រូវបានរៀបចំឡើង ដើម្បីពិភាក្សានិងផ្ដល់ធាតុចូលលើសេចក្តីព្រាងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងររដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាម។
សូមជម្រាបជូនថា ភាគីកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ចាប់ពីថ្ងៃទី៦-១០ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ៕

