**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញលើកទឹកចិត្តនគរបាលជាប់ទៅសិក្សានៅតួកគី ខិតខំអភិវឌ្ឍខ្លួនស្របតាមក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្ត និងជំរុញដល់ សិស្សនគរបាលមួយក្រុម ដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគី ខិតខំរៀនសូត្រ គោរពវិន័យ អភិវឌ្ឍន៍ខ្លួន ឱ្យក្លាយជាធនធានមនុស្សដ៏ពូកែរបស់ជាតិនិងប្រជាជន ស្របតាមក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ ខិតខំសម្របសម្រួលដើម្បីផ្ដល់ឱកាសសិក្សារៀនសូត្រនៅប្រទេសតួកគីដែលនៅឆ្ងាយរាប់ពាន់គីឡូម៉ែត្រពីកម្ពុជា។

ការថ្លែងជំរុញនិងលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយគ្រូ និងនិស្សិតនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជាដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគី នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។

បើតាមឯកឧត្ដមអភិសន្តិបណ្ឌិត មាននគរបាល ជាពិសេសនគរបាលបន្តវេន ច្រើននាក់ណាស់ ដែលចង់បានឱកាសទៅសិក្សានៅក្រៅប្រទេស ប៉ុន្តែក្នុងចំណោមនោះ មានតែសិស្សជ័យលាភីដែលមានលក្ខណៈសម្បត្តិសមស្របដូចសិស្សនគរបាលនាជំនួបនេះតែប៉ុណ្ណោះ ដែលអាចទទួលបានឱកាសទៅសិក្សាស្របតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសសម័យដែលផ្ដល់អាហារូបករណ៍។ ដូច្នេះឯកឧត្តម សង្ឃឹមថាសិស្សអាហារូបករណ៍នឹងមិនធ្វើឱ្យរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃខកបំណងឡើយ។

ក្នុងន័យនេះ ឯកឧត្តមបានផ្ដល់អនុសាសន៍ណែនាំ និងលើកទឹកចិត្តដល់និស្សិតនគរបាលទាំងអស់ ត្រូវខិតខំក្រេបជញ្ជក់យកចំណេះដឹង ជំនាញ និងដកស្រង់បទពិសោធឱ្យបានច្រើនដើម្បីចូលរួមរែកពុនការងាររបស់កងកម្លាំងនគរបាលជាតិ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំបន្ថែមទៀតដល់និស្សិតអាហារូបករណ៍ទាំងអស់ ត្រូវគោរពឱ្យបាននូវបទវិន័យ របស់កងកម្លាំងនគរបាលជាតិក្នុងពេលដែលកំពុងសិក្សា រក្សាសេចក្ដីថ្លៃថ្នូរ កិត្តិយស ជូនជាតិមាតុភូមិ និងពេលដែលត្រឡប់មកវិញ ត្រូវចែករំលែកនូវបទពិសោធន៍ ចំណេះ ជំនាញល្អៗ ដល់ប្អូនៗជំនាន់ក្រោយ និងត្រូវចងក្រងទុកជាមេរៀន ដើម្បីចូលរួមចំណែកជួយដោះស្រាយបញ្ហានានាដែលមានការប្រឈមជាក់ស្តែង។

បើតាមរបាយការណ៍ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងឆ្នាំ សិក្សា២០២៤-២០២៥ សាធារណរដ្ឋតួកគីបានផ្តល់អាហារូបករណ៍ដល់បណ្ឌិត្យសភានគរបាល កម្ពុជា ចំនួន៨កន្លែង (ជំនាន់ទី១) ក្នុងនោះមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៤កន្លែង សិក្សារយៈពេល២ឆ្នាំ និងថ្នាក់បរិញ្ញាបត្រចំនួន ៤កន្លែង សិក្សារយៈពេល៥ឆ្នាំ នៅមហាវិទ្យាល័យសន្តិសុខមាតុភូមិ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនថ្នាក់ដឹកនាំនគរបាល នៃបណ្ឌិត្យសភានគរបាលជាតិតួកគី។

ដោយឡែក ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានបន្តថា សាធារណរដ្ឋតួកគីក៏បានផ្តល់អាហារូបករណ៍ បន្ថែមទៀតដល់បណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន១០កន្លែង (ជំនាន់ទី២) មានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥កន្លែង និងថ្នាក់បរិញ្ញាបត្រ ៥កន្លែង នៅមហាវិទ្យាល័យសន្តិសុខមាតុភូមិ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនថ្នាក់ដឹកនាំនគរបាល។ សរុបទាំង២ជំនាន់ សាធារណរដ្ឋតួកគីបានផ្តល់អាហារូបករណ៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន១៨កន្លែង ស្មើនឹងនិសិត្សចំនួន១៨រូប ក្នុងនោះមានប្រុស១២រូប និងស្រីចំនួន៦រូប។

សូមបញ្ជាក់ថា បណ្ឌិត្យសភានគរបាលជាតិតួកគី(TNPA) គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលទទួលខុសត្រូវលើគ្រប់ទម្រង់នៃការបណ្តុះបណ្តាលមន្រ្តីនគរបាល រួមទាំងថា្នក់ដឹកនាំកម្រិតមធ្យម និងថ្នាក់ដឹកនាំកម្រិតខ្ពស់បំផុតនៃអង្គភាពនគរបាលជាតិតួកគី ហើយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៣៧ ក្រោមឈ្មោះវិទ្យាស្ថាននគរបាល និងបានប្តូរឈ្មោះជាបណ្ឌិត្យសភានគរបាលជាតិតួកគី បន្ទាប់ពីត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សាតួកគីក្នុងឆ្នាំ១៩៨៤ ហើយបានក្លាយជាសមាជិកនៃក្រុមប្រឹក្សាអន្តរសាកលវិទ្យាល័យតួកគីក្នុងឆ្នាំ២០០១ ដោយការធ្វើវិសោធនកម្មច្បាប់។

បណ្ឌិត្យសភានគរបាលជាតិតួកគី(TNPA) មានរចនាសម្ព័ន្ធចំនួន១១ រួមមាន ១- មហាវិទ្យាល័យសន្តិសុខមាតុភូមិ ២- មជ្ឈមណ្ឌលបណ្តុះបណ្តាលនាយនគរបាល (PCTC) ៣- សាលាវិជ្ជាជីវៈនគរបាលនៃឧត្តមសិក្សា (PVSHE) ៤- កម្មវិធីបណ្តុះបណ្តាលមន្ត្រីនគរបាលសហគម ៥- មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល (PVTC) ៦- វិទ្យាស្ថានវិទ្យាសាស្ត្រសន្តិសុខ ៧- វិទ្យាស្ថានកោសល្យវិច័យ ៨- ការបណ្តុះបណ្តាលវគ្គវិក្រឹតការ ៩- វិទ្យាស្ថានចរាចរណ៍ ១០- សកម្មភាពអន្តរជាតិ និង ១១- ការបោះពុម្ពផ្សាយ៕

អត្ថបទដែលជាប់ទាក់ទង