លោក ពូទីន ថាការយល់ដឹងពីគ្នាដែលសម្រេចបានជាមួយលោក ត្រាំ ក្នុងកិច្ចប្រជុំមួយបានបើកផ្លូវឆ្ពោះទៅរកសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃចន្ទនេះថា ការយល់ដឹងពីគ្នាដែលសម្រេចបាន ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំមួយកាលពីខែសីហា បានបើកផ្លូវឆ្ពោះទៅរកសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែន។
លោក ពូទីន ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការកិច្ចសហប្រតិបត្តិកាសៀងហៃ (SCO) បានប្រាប់វេទិនានោះថា «យើងសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងសំណើរបស់ចិន ក៏ដូចជាឥណ្ឌា ដែលមានបំណងសម្របសម្រួល លើការដោះស្រាយវិបត្តិអ៊ុយក្រែន»។
លោក ពូទីន បន្ថែមថា «ការយល់ដឹងពីគ្នាដែលសម្រេចបាន ក្នុងកិច្ចប្រជុំរុស្ស៉ី-អាមេរិក នៅ Alaska ថ្មីៗនេះ ខ្ញុំសង្ឃឹមថា ក៏រួមចំណែកដល់គោលដៅនេះដែរ»។
គួរបញ្ជាក់ថា អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច បានហៅសកម្មភាពយោធារបស់រុស្ស៉ី នៅខែកុម្ភៈ ឆ្នាំ ២០២២ ថាជាការឈ្លានពាន ជាសង្រ្គាមចក្រពត្តិដណ្តើមយកទឹកដីអ៊ុយក្រែន ប៉ុន្តែរុស្ស៉ីថា វាជាប្រតិបត្តិការយោធាពិសេសរបស់ខ្លួន ក្នុងគោលបំណងរំសាយ និងធ្វើឱ្យអ៊ុយក្រែនគ្មានយោធា៕
