ឯកឧត្តម សុខ វាសនា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសេនានុព័ន្ធអន្តោប្រវេសន៍ និងគយទទួលបន្ទុកអនុវត្តច្បាប់ និងបញ្ជូនចេញ (US ICE-ERO) ប្រចាំស្ថានទូតសហរដ្ឋអាមេរិកនៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖នាព្រឹកថ្ងៃទីពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Joshua Coster សេនានុព័ន្ធអន្តោប្រវេសន៍និងគយទទួលបន្ទុកអនុវត្តច្បាប់និងបញ្ជូនចេញ (US ICE-ERO) ប្រចាំស្ថានទូតសហរដ្ឋអាមេរិកនៅព្រះរាជាណាចក្រកម្ពុជា ។
គោលបំណងនៃជំនួបពិភាក្សា គឺដើម្បីឧទ្ទេសនាមលោក Gian Carlo Mazzanti ជាសេនានុព័ន្ធ US ICE-ERO ដែលនឹងបំពេញការងារជំនួសលោក Joshua Coster ដែលនឹងបញ្ចប់អាណត្តិការងារនៅកម្ពុជា និងការបន្តកិច្ចសហការលើការងារជំនាញរវាងស្ថាប័នទាំងពីរ កម្ពុជា និងសហរដ្ឋអាមេរិក ។

