**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ក្រសួងបរិស្ថាន ជំរុញការងារសុក្រឹតកម្មបរិស្ថានកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពនៅខេត្តកោះកុង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានរៀបចំកិច្ចប្រជុំពិភាក្សាមួយ និងជំរុញការងារសំខាន់ៗក្នុងវិស័យបរិស្ថាន ក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្រ្តខេត្តកោះកុង ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន រដ្ឋបាលខេត្តកោះកុង រួមជាមួយអភិបាលក្រុង ស្រុកចំនួន ៧ក្រុង/ស្រុក នៅទីស្តីការក្រសួងបបរិស្ថាន។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីប្រមូលព័ត៌មានលម្អិតពីបណ្ដាស្រុក-ក្រុងទាំង ៧ ទាក់ទងនឹងសំណើសុំធ្វើប្លង់រឹងរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រោមវិសាលភាពអនុក្រឹត្យ ២៤៥។ ព័ត៌មានទាំងនេះនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ក្រសួងបរិស្ថាន ដើម្បីធ្វើធ្វើការពិនិត្យ និងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងការជំរុញការងារសុក្រឹតកម្មបរិស្ថានកិច្ចឱ្យមានតម្លាភាព គណនេយ្យភាព និងអនុលោមតាមច្បាប់ជាធរមាន ជាពិសេសក្រមបរិស្ថាននិងធនធានធម្មជាតិ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អប្រសើររបស់រដ្ឋបាលខេត្តកោះកុង ក្នុងការងារប្រមូល និងទុកដាក់សំរាមសំណល់រឹង ហើយឯកឧត្តមបានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តកោះកុងបន្តសកម្មភាពស្អាតទាំងនេះ ទៅដល់សហគមន៍កោះស្រឡៅ និងតំបន់ជុំវិញទីនោះ ដើម្បីប្រែក្លាយទៅជាសហគមន៍អព្យាក្រឹតកាបូន នៅពេលខាងមុខ។ លើសពីនេះ ការលើកកម្ពស់ភាពបៃតង ក៏ជាភាពសំខាន់ដ៏ចម្បងមួយទៀតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ហើយដើម្បីសម្រេចនូវយុទ្ធសាស្ត្រទាំងនេះ ក្រសួងបានលើកផែនការរៀបចំឱ្យមាន ថ្នាលបណ្ដុះកូនឈើខ្នាតតំបន់ នៅខេត្តកោះកុងដែលគម្រោងនេះ មានគោលបំណងលើកទឹកចិត្តឱ្យមានការដាំដុះដើមឈើ ជាពិសេសដើមកោងកាងឱ្យកាន់តែច្រើន និងជួយបង្កើនគម្របព្រៃឈើ ដើម្បីធានាបាននូវបរិស្ថានបៃតងសម្រាប់រយៈពេលយូរអង្វែង។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សាផងដែរ លើការងារបច្ចេកទេសទាក់ទងនឹងដីក្នុងវិសាលភាពអនុក្រឹត្យលេខ ២៤៥ អនក្រ.បក។ ដោយផ្តោតសំខាន់លើគោលបំណង ប្រមូលទិន្នន័យ និងឯកសារពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដើម្បីរៀបចំរបាយការណ៍ស្នើសុំគោលការណ៍ណែនាំពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការងារនេះនឹងជួយឱ្យការគ្រប់គ្រងតំបន់ការពារធម្មជាតិមានប្រសិទ្ធភាព និងស្របតាមគោលការណ៍ច្បាប់ និងក្រមបរិស្ថាននិងធនធានធម្មជាតិ។

សូមជម្រាបជូនថា រដ្ឋបាលខេត្តកោះកុងបានយកចិត្តទុកខ្ពស់ ក្នុងការជំរុញឱ្យយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានសម្រេចបានស្របតាមសសរស្តម្ភទាំង៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ដែលសមស្របតាមគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសកម្មភាពទាំងនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់រដ្ឋបាលខេត្តកោះកុង និងក្រសួងបរិស្ថាន ក្នុងការបន្តការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព និងសុខដុមរមនា៕

អត្ថបទដែលជាប់ទាក់ទង