**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រកាសថា ការបោះឆ្នោតសកលនឹងចាប់ផ្តើមប្រព្រឹត្តទៅ នៅថ្ងៃទី២៨ ខែធ្នូខាងមុខ

ណៃពិដោ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែសីហា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាសថា ការបោះឆ្នោតសកលនឹងចាប់ផ្តើមប្រព្រឹត្តទៅ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។

គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសមីយ៉ាន់ម៉ា ហៅកាត់ UEC បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ដំណាក់កាលទីមួយ នៃដំណើរការបោះឆ្នោតសកលសេរីពហុបក្ស នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥។ ចំណែក កាលបរិច្ឆេទសម្រាប់ដំណាក់កាលបន្ទាប់ទៀត នឹងត្រូវប្រកាសនាពេលក្រោយ»។ ក្នុងនេះ មេដឹកនាំរបបយោធា លោក Min Aung Hlaing ទើបតែបានបញ្ជាក់ថា ការបោះឆ្នោតសកល នឹងត្រូវរៀបចំឡើងនៅក្នុងចន្លោះខែធ្នូ ឆ្នាំ២០២៥ និង ខែមករា ឆ្នាំ២០២៦។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបាននិងកំពុងបន្តរងការហែកហួរ ដោយសារសង្រ្គាមស៉ីវិល ចាប់តាំងតែពីយោធាបានធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលស៉ីវិល របស់លោកស្រី អោងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១។ ពេលនេះទឹកដីមួយភាគធំនៃផ្ទៃប្រទេស គឺស្ថិតនៅក្រៅការគ្រប់គ្រងរបស់យោធា បន្ទាប់ពីត្រូវបានដណ្តើមកាន់កាប់ដោយក្រុមឧទ្ទាម និងក្រុមប្រដាប់អាវុធជនជាតិភាគតិចដ៏មានឥទ្ធិពល ហើយក្រុមទាំងនោះបានប្តេជ្ញាថា នឹងរារាំងមិនឱ្យការបោះឆ្នោតអាចធ្វើឡើង នៅក្នុងតំបន់គ្រប់គ្រងរបស់ពួកគេឡើយ។

របបសឹកបានអះអាងថា គម្រោងរៀបចំការបោះឆ្នោតសកលរបស់ខ្លួន គឺជាមធ្យោបាយប្រសើរជាងគេ ដើម្បីបញ្ចប់ជម្លោះក្នុងប្រទេស ប៉ុន្តែស្របពេលដែលលោកស្រី ស៊ូជី នៅបន្តជាប់ក្នុងពន្ធនាគារ ហើយគណបក្សប្រឆាំងនានា ត្រូវបានហាមឃាត់ ឬប្រកាសធ្វើពហិការ ចូលរួម ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានរិះគន់ថា ការបោះឆ្នោតនោះ គ្រាន់តែជាការបោះឆ្នោតក្លែងក្លាយ បង្កើតឡើងដើម្បីឱ្យក្រុមឧត្តមសេនីយ៍យោធា នៅរក្សាអំណាចរបស់ខ្លួនដោយស្របច្បាប់ប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង