**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

ប្រមុខកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី ស្នើឱ្យបញ្ជូនក្រុមការងារ រួមជាមួយក្រុមអ្នកអង្កេតការណ៍អាស៊ាន ចូលទៅកាន់តំបន់ជម្លោះ ដើម្បីត្រួតពិនិត្យបទឈប់បាញ់កម្ពុជា-ថៃ

គូឡាឡាំពួ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី Bernama បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar ប្រមុខកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ថារូបលោកបានស្នើសុំឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ធ្វើការទំនាក់ទំនងជាផ្លូវការជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដើម្បីអនុញ្ញាតក្រុមការងារម៉ាឡេស៊ី ចូលទៅកាន់តំបន់ជម្លោះក្នុងទឹកដីនៃប្រទេសទាំង២ រួមជាមួយក្រុមអ្នកអង្កេតការណ៍អាស៊ាន AOT។

តាមលោក Nizam Jaffar ក្រុមការងារ AOT ក្នុងរួមមានអ្នកតំណាងមកពីរដ្ឋជាសមាជិកអាស៊ាន ហើយពួកគេនឹងបន្តធ្វើដំណើរចុះត្រួតពិនិត្យស្ថានការណ៍នៅ តំបន់ព្រំដែនរវាងកម្ពុជា និងថៃ សំដៅថាតាមដាន និងធានាឱ្យបានថាមិនមានការរំលោភបំពានលើបទឈប់បាញ់កើតឡើង។ «នេះគឺជាកិច្ចការមួយដ៏ពិបាក ពីព្រោះព្រំដែនមានប្រវែងជាង ៨៤០គីឡូម៉ែត្រចាំបាច់ស្ថិតនៅក្រោមការតាមដាន។ ដើម្បីធ្វើកិច្ចការនេះ យើងកំពុងទទួលបានការគាំទ្រឡូស៊ីស្ទីគពី សហរដ្ឋអាមេរិក»។ នេះជាការគូសបញ្ជាក់របស់លោក Nizam Jaffar ប្រាប់ក្រុមអ្នកសារព័ត៌មាន។

លោកបានបន្ថែមថាភាគីពាក់ព័ន្ធទាំងអស់បានឯកភាពគ្នានៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ ក្នុងការបង្កើតក្រុមអ្នកអង្កេតការណ៍បណ្ដោះអាសន្ន (IOT) ដោយមានការចូលរួមពីអនុព័ន្ធយោធានៃរដ្ឋជាសមាជិកអាស៊ាន។ ក្រុមអ្នកអង្កេតការណ៍នេះត្រូវបានដឹកនាំដោយក្រុមទីប្រឹក្សាការពារជាតិ របស់ម៉ាឡេស៊ីនៅក្នុងទីក្រុងបាងកក និងទីក្រុងភ្នំពេញ។

គួរបញ្ជាក់ថា បើតាមលោក Nizam Jaffar ជាជំហានដំបូង ក្រុមអ្នកអង្កេតការណ៍ IOT នឹងធ្វើបទបង្ហាញខ្លីក្នុងទីក្រុងបាងកកទៅកាន់មន្ត្រីជាន់ខ្ពស់៧៥នាក់ មកពីភាគីថៃលើវិធានការដែលចាំបាច់ត្រូវធ្វើឡើង។ ការធ្វើបទបង្ហាញដូចគ្នាក៏នឹងត្រូវធ្វើឡើងក្នុងទីក្រុងភ្នំពេញផងដែរ មុននឹងក្រុមអ្នកអង្កេតការណ៍ធ្វើដំណើរទៅកាន់តំបន់ជម្លោះ៕

អត្ថបទដែលជាប់ទាក់ទង