Cenovus កំពុងចរចាជាមួយសហគមន៍ជនជាតិដើមភាគតិច ដើម្បីទិញក្រុមហ៊ុន MEG Energy

(បរទេស)÷ ថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុន Cenovus Energy (CVE.TO) កំពុងចរចាជាមួយសហគមន៍ជនជាតិដើមភាគតិចនៅកាណាដា ដើម្បីទិញក្រុមហ៊ុន MEG Energy (MEG.TO) ជារួមគ្នា។ សារព័ត៌មាន Bloomberg បានរាយការណ៍អំពីការចរចានេះដោយយោងទៅតាមប្រភពជាប់ទាក់ទង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters
ក្នុងការចរចានេះ មានសហគមន៍ជនជាតិដើមដូចជា Chipewyan Prairie First Nation និង Heart Lake First Nation កំពុងពិភាក្សាជាមួយ Cenovus ដើម្បីយកភាគហ៊ុនជាង ២ ពាន់លានដុល្លារ កាណាដា (ប្រហែល ១.៤៥ ពាន់លានដុល្លារ អាមេរិក) ក្នុង MEG Energy។ រដ្ឋាភិបាលកណ្ដាល និងរដ្ឋអាល់ប៊ឺតា ត្រូវបានរំពឹងថានឹងផ្តល់ជំនួយហិរញ្ញវត្ថុដល់ភាគហ៊ុនជនជាតិដើមនោះ។
Cenovus នឹងព្យាយាមទិញភាគមួយនៅក្នុង MEG Energyដែលនៅសល់។
ក្រុមហ៊ុនប្រេងនៅកាណាដាជាច្រើនកំពុងផ្តល់ឱកាសឲ្យជនជាតិដើមចូលរួមជាម្ចាស់ក្នុងគម្រោងប្រេង ដើម្បីជៀសវាងបញ្ហាផ្លូវច្បាប់ និងការតវ៉ាផ្នែកបរិស្ថាន។ រដ្ឋាភិបាលកាណាដាបានពង្រីកកម្មវិធីធានាប្រាក់កម្ចីសម្រាប់ជនជាតិដើម ដើម្បីឲ្យពួកគេអាចចូលរួមវិនិយោគបាន។
ភាគហ៊ុន MEG បានឡើង ២% បន្ទាប់ពីព័ត៌មាននេះចេញផ្សាយ។
កន្លងមកនេះ ក្រុមហ៊ុន MEG បានផ្តល់អនុសាសន៍ឲ្យអ្នកកាន់ភាគហ៊ុនបដិសេធការផ្តល់សំណើរទិញពី Strathcona Resources (SCR.TO) ដែលមានតម្លៃ ៦ ពាន់លានដុល្លារ។ MEG បានប្រកាសនឹងស្វែងរកជម្រើសផ្សេងទៀត។
ម្ចាស់ប្រតិបត្តិការរបស់ Strathcona បាននិយាយថា គ្រាន់តែមានការផ្តល់ជំនួយពីរដ្ឋាភិបាលទៅឲ្យការទិញរួមជាមួយជនជាតិដើម គឺជាសំណងផ្ទាល់ទៅឲ្យឯកជន ហើយមិនសមរម្យសម្រាប់ដំណើរការប្រកួតប្រជែងក្នុងការទិញ MEG ទេ។
