អ្នកឧកញ៉ា លី ឃុនថៃ អញ្ជើញចូលរួមក្នុងកម្មវិធីវេទិការធុរកិច្ច «សន្និសីទទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន ទីក្រុងណានីង»

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានអញ្ជើញដឹងនាំនិងចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីវេទិការធុរកិច្ច «សន្និសីទទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន ទីក្រុងណានីង»។
វេទិការធុរកិច្ចនេះរៀបចំដោយ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដោយមានការការចូលរួមពីសំណាក់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងអ្នកវិនិយោគចិន ជាង 200ក្រុមហ៊ុន ដែលមានបំណងចង់ទៅវិនិយោគនៅប្រទេសកម្ពុជា គឺដើម្បីធ្វើការផ្សព្វផ្សាយ ពីសក្ដានុពលរបស់កម្ពុជា ដោយរួមមានទាំង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ គោលបំណងទាក់ទាញវិនិយោគិនចិនអោយវិនិយោគបន្ថែមនៅប្រទេសកម្ពុជា៕

