**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩

លោក Anwar៖ ម៉ាឡេស៉ី បង់ក្លាដែស និងដៃគូក្នុងតំបន់មួយចំនួនទៀត គ្រោងបញ្ជូនប្រតិភូរួមមួយទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញការស្វែងរកសន្តិភាពព្រមទាំង ជំនួយមនុស្សធម៌សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ា

គូឡាឡាំពួ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១២ ខែសីហា នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim បានឱ្យដឹងថា ម៉ាឡេស៉ី បង់ក្លាដែស និងដៃគូក្នុងតំបន់មួយចំនួនទៀត គ្រោងបញ្ជូនប្រតិភូរួមមួយទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញការស្វែងរកសន្តិភាពព្រមទាំង ជំនួយមនុស្សធម៌សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ា។

ការអត្ថាធិប្បាយដូចខាងលើរបស់លោក Anwar ធ្វើឡើង អំឡុងកិច្ចចាប់ផ្តើមនៃដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ របស់មេដឹកនាំស្តីទីបង់ក្លាដែស លោក Muhammad Yunus មកកាន់ប្រទេសម៉ាឡេស៉ី។

ក្នុងសន្និសីទរួមជាមួយលោក Yunus លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី បាននិយាយដូច្នេះថា «ការធានាឱ្យបានសន្តិភាពនៅមីយ៉ាន់ម៉ា ច្បាស់ណាស់ គឺជាអាទិភាពដ៏ចម្បង រួមជាមួយការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ សម្រាប់អ្នកដែលកំពុងរងទុក្ខវេទនា សម្រាប់ជនភៀសខ្លួន ព្រមទាំងសម្រាប់ជនរងគ្រោះ នៃមហន្តរាយរញ្ជួយដី»។

បង់ក្លាដែសកំពុងផ្តល់ការជ្រកកោនដល់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាជាង១លាននាក់។ រ៉ូហ៉ីងយ៉ាជាជនជាតិភាគតិចមូស្លីម រស់នៅជាចម្បងក្នុងរដ្ឋ Rakhine ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសមានអ្នកកាន់ពុទ្ធសាសនាភាគច្រើន។ បើតាមអង្គការសហប្រជាជាតិ ការកើនឡើងនៃសង្រ្គាមស៉ីវិល រួមជាមួយអំពើហិង្សាកំណត់គោលដៅប្រឆាំងជនជាតិរ៉ូហ៉ីងយ៉ា បានបង្ខំឱ្យមនុស្សប្រហែល១៥០ ០០០នាក់ រត់ភៀសខ្លួនទៅបង់ក្លាដែស ក្នុងរយៈពេល១៨ខែចុងក្រោយនេះ។

គួរបញ្ជាក់ថា បើតាមលោក Anwar រដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី នឹងទទួលបន្ទុកធ្វើការពាក់ព័ន្ធបេសកកម្មមីយ៉ាន់ម៉ាខាងលើ ដែលគ្រោងប្រព្រឹត្តទៅនៅប៉ុន្មានសប្តាហ៍ខាងមុខ ជាមួយសមភាគីមកពីប្រទេសមួយចំនួនទៀតក្នុងតំបន់ ដូចជាឥណ្ឌូណេស៉ី និងហ្វីលីពីន។ ប្រទេសម៉ាឡេស៉ី ឆ្នាំនេះ មានតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង