**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ប្រធានគណ:កម្មកាទី២ នៃព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយអភិបាលខេត្តព្រះសីហនុ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមពាក់ព័ន្ធនានា

ភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម យស ផានីត្តា ប្រធានគណ:កម្មកាទី២នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូគណៈ កម្មការទី២ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមពាក់ព័ន្ធនានា។

ឯកឧត្តម ម៉ាង ស៊ីណេត បានបង្ហាញពីសក្តានុលពរបស់ខេត្តមាន ៦ក្រុង ស្រុក ចែកជា ២៩ ឃុំ សង្កាត់ និង ១១១ភូមិ។ ខេត្តព្រះសីហនុ សម្បុរទៅដោយធនធានធម្មជាតិ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម (ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម) ជាគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយ៍ ដែលមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាសម្រាកលម្ហែយ៉ាងច្រើន ត្រូវបានប្រសិទ្ធនាមថា ជា “តារារះនាទិសនារតី” ។ ចំពោះសក្តានុពលលើវិស័យដឹកជញ្ជូន មានព្រលានយន្តហោះអន្តរជាតិ មានផ្លូវរត់ប្រវែង ៣,៣០០ម៉ែត្រ ផ្លូវគោក មានផ្លូវជាតិលេខ៣ លេខ៤ ល្បឿនលឿន និងផ្លូវរថភ្លើង ផ្លូវទឹក មានកំពង់ផែអន្តរ ជាតិចំនួន៣ ក្នុងនោះ កំពង់ផែអន្តរជាតិ កែវផុស កំពង់ផែអន្តរជាតិ ស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះ សីហនុ បច្ចុប្បន្នក្នុងតំណាក់កាលអភិវឌ្ឍចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ដែលមានជម្រៅទឹកចាប់ពីជម្រៅទឹក ១៣,៥០ ទៅ ១៧,៥០ម៉ែត្រ អាចឪ្យនាវាដែលធ្វើចរាចរណ៍នៅលើពិភពលោក អាចចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះ សីហនុ ស្របទៅនឹងចក្ចុវិស័យ នៃព្រែកជីកហ្វូណន អាចតភ្ជាប់ពីផ្លូវសមុទ្រ មកកាន់រាជ ធានីភ្នំពេញ និងបណ្តាខេត្តខាងលើនៅតាមដងទន្លេមេគង្គ ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានជួយសាងសង់ផ្លូវចំនួន ៣៧ខ្សែ ហើយការសាងសង់នេះទៀតសោត គឺដោយកូនខ្មែរ ១០០ភាគរយ សាងសង់បានលឿន ទៅតាមតម្រូវការអភិវឌ្ឍរបស់ខេត្ត និងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀតមានដូចជា ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ បន្ទប់ទឹកសាធារណនៅតាមបណ្តោយឆ្នេរ និងរូបសំណាក់ជាដើម ។ល។ ….។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលចែកចេញជា ១.ការដឹកជញ្ជូន ភស្តុភាកម្ម និងឧស្សាហកម្ម ២.ទីក្រុងសមាហរណកម្ម ៣.តំបន់ទេសចរណ៍ នៅតាមបណ្តាកោះ ទន្ទឹមនោះស្រុកកំពង់សិលា ជាតំបន់ឧស្សាហកម្ម និងកសិឧស្សាហកម្ម ហើយភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាការរីករាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។ ទន្ទឹមនោះរដ្ឋាភិបាលបានដាក់ ចេញនូវកម្មវិធីពិសេសសម្រាប់ខេត្តព្រះសីហនុ ឆ្នាំ២០២៥ មានដូចជា ការអនុគ្រោះផ្នែកព័ន្ធ និងការជួយសម្របសម្រួលលើឯកសារផ្សេងៗដល់អ្នកវិនិយោគ ។ខេត្តព្រះសីហនុ មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានបោះទីតាំងក្នុងខេត្តមានដូចជា សាខាធនា គាពាណិជ្ជកម្មចំននួន៤៤ ធនាគារឯកទេស២ គ្រឹះស្ថានមីក្រូហិញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលសាច់ប្រាក់បញ្ញើចំនួន៩ និងក្រុមហ៊ុនភតិសន្យាចំនួន១ ។ ដោយឡែកគ្រឹះស្ថានធនា គារ និងហិរញ្ញវត្ថុដែលបើកគណនីរួម មានធនាគារពាណិជ្ជ និងសាខាធនាគារចំនួន២៨ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុចំនួន២ អង្គភាពសាធារណ:១ និងអង្គភាពស្ថាប័នរដ្ឋ៤ ។

ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានថ្លែងអំណគុណដល់រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍យ៉ាងក្បោះក្បាយ ស្តីពីសក្តានុពលរបស់ខេត្ត សកសម្យជាតារារះនាទិសនារតី រាជរដ្ឋាភិបាលនីតិនាលទី៧ នៃរដ្ឋសភា ផ្តោតសំខាន់លើមនុស្ស ទឹក ភ្លើ់ង ផ្លូវ និងបច្ចេកវិទ្យា ហើយវិស័យសេដ្ឋកិច្ចជាការងារមួយសម្រាប់ គណ:ប្រតិភូព្រឹទ្ធសភាដែលមានបេសកម្មធំៗ២ គឺ ១.ការទូត ២.ពាក់ព័ន្ធនឹងក្រុម ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រោះយើងដើរនៅលើផ្លូវមួយក្នុងការដឹកនាំសេដ្ឋកិច្ច ព្រោះខេត្តព្រះសីះនុ ជាឆ្អឹងខ្នងសេដ្ឋកិច្ច គឺជាផ្លូវដឹកជញ្ជូនសេដ្ឋកិច្ចយ៉ាងសម្បុរបែប ទាក់ទងទៅនឹងវិស័យដឹកជញ្ជូន ផ្លូវដែក ក្រុមហ៊ុនបានធ្វើការស្តារក្នុងវិស័យដឹកជញ្ជូន នេះជាអ្វីដែលជាសក្តានុពលរបស់ខេត្តព្រះសីហនុតភ្ជាប់ទៅកាន់រាជ ធានីខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនោះ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស ជួយស្រូបយកកម្លាំងពលកម្ម ដែលជាពេលវេលាត្រូវជួយគ្នាស្រូបទាញកម្លាំងពលកម្មក្នុងការជួយសម្របសម្រួលនូវឯកសារពាក់ព័ន្ធនានាជូនដល់ពលករខ្មែរ ដែលពួកគាត់បានវិលមកពីប្រទេសថៃ។

ឯកឧត្តម ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា នឹងបន្តចុះទៅពិនិត្យការិយាល័យគយ នៅច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបន្តទៅរដ្ឋបាលស្រុកស្ទឹងហាវ ដើម្បីស្វែងយល់ពីការគ្រប់គ្រងហិរញ្ញវត្ថុថ្នាក់ស្រុក ឃុំសង្កាត់បន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង