អភិបាលខេត្តកំពត ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកា ដែលទទួលបានពីសប្បុរសជនក្នុងស្រុក ផ្តល់ជូនដល់គ្រួសារ វរៈកងទ័ពសមរភូមិជួរមុខ

កំពត៖ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកា ដែលទទួលបានពីសប្បុរសជនក្នុងស្រុក ផ្តល់ជូនដល់គ្រួសារ វរៈកងទ័ពសមរភូមិជួរមុខ ការពារព្រំដែនកម្ពុជា–ថៃ សរុបចំនួន ៤៩ គ្រួសារ នៅក្នុងកំពង់ត្រាត ខេត្តកំពត៕

