រដ្ឋបាលខេត្តមណ្ឌលគិរី បេីកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តឆ្នាំទី២ អាណត្តិទី៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលខេត្តមណ្ឌលគិរី បានបេីកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី១៤ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម យីម លុច្ស សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ជាក់ ម៉េងហ៊ាង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត មេបញ្ជាការរងកងកម្លាំងទាំងបី លោក លោកស្រីនាយក នាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រី នាយក នាយិកា ទីចាត់ការ-អង្គភាព ចំណុះរដ្ឋបាលសាលាខេត្ត ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារទ្វេភាគីទាំងបី និងមន្រ្តីជំនាញពាក់ព័ន្ធ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ «គ» អគាររដ្ឋបាលសាលាខេត្ត៕

