សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SIC) រៀបចំ «យុទ្ធនាការគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក» នៅវត្តពោធិ៍ ៥០០០ពាន់ដើម ដែលជាទីតាំងធំមួយជម្លៀសពលរដ្ឋ

ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា SSEAYP International Cambodia (SIC) រៀបចំ «យុទ្ធនាការ គាំពារ សុខ ភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក» នៅវត្តពោធិ៍ ៥០០០ពាន់ដើម ដែលជា ទីតាំងធំមួយជម្លៀសពលរដ្ឋ មកច្រើនជាងគេ។ ជំរំវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ ដែលមាន ជនភៀសសឹកស្នាក់នៅចំនួន ៤៨០០គ្រួសារ ស្មើនឹង១៦០០០នាក់។
យុទ្ធនាការនេះ ធ្វើឡើងនៅក្នុងគោលបំណងដើម្បីរួមគ្នាជាធ្លុ ងមួយជួយគាំទ្រ ផ្ដល់កម្លាំងចិត្តដល់ពុកម៉ែបងប្អូនជនភៀសសឹក ក្រោមស្មារតី គ្រួសារខ្មែរតែ មួយ ។ តាមរយៈការចុះជួបសំណេះ សំណាលដោយផ្ទាល់ ស្តាប់ការលើក ឡើង នូវអ្វីដែលបងប្អូនភៀស សឹកបានជួបប្រទះ ក្នុងពេលមានជម្លោះរវាងថៃ-កម្ពុជា ផ្តល់វិធីសាស្ត្រអប់រំផ្លូវចិត្ត លើកកម្ពស់សុខភាពផ្លូវចិត្តក្នុង ព្រឹត្តិការណ៍ សង្រ្គាម ផ្តល់ការឧបត្ថម្ភសម្ភារៈបរិភោគផ្សេងៗ និងរៀបចំកម្មវិធី លេងកម្សាន្ត ដល់កុមារមកពីតំបន់រងគ្រោះ។
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ជាប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលដឹកនាំយុទ្ធការនេះ បានលើកឡើងថា ការផ្ដួចផ្ដើមរៀបចំយុទ្ធនា ការនេះដើម្បីគាំពារ សុខភាព ផ្លូវចិត្ត សម្រាប់ជនភៀសសឹក ក្រៅតែពីការផ្តល់ជំនួយជាសម្ភារផ្សេងៗ ពីស្ថាបន័នានា សប្បុរស ជនជាច្រើន ការទទួលបាននូវការអប់រំ ផ្លូវចិត្តគឺជារឿង មួយសំខាន់ ជាពិសេសទៅលើស្រ្តី និងកុមារ ដើម្បីជួយរំសាយអារម្មណ៍ ភ័យខ្លាច បន្ទាប់ពីត្រូវជម្លៀសចេញពីផ្ទះសម្បែង និងធ្វើឱ្យសុខភាពផ្លូវចិត្តបានល្អប្រសើរវិញ។
យុទ្ធនាការដែលមានការចូលរួមសហការណ៍ពី SGIS International School, Sneha Centre, DMC – Department of Media and Communication, BELTEI Tours & Travel, Sabara Best Food Co., Ltd, បេក្ខជននាវាយុវជនឆ្នាំ២០២៥ និង25 Creative Studio ដែលសរុបអ្នកចូលរួម ប្រមាណជិត៥០នាក់ បាននាំយកនូវស្បៀង មានដូចជាៈ ត្រីងៀត ប្រហុក ផ្អក សៀង និងសម្ភារប្រើប្រាស់ ហើយក៏ មានសម្ភារកុមារមកចែកជូនបងប្អូនភៀសសឹក ជាមួយនឹងមានអ្នកឯកទេសចិត្តវិទ្យា និងអ្នកឯកទេស អប់រំកុមារ បានជួបពិភាក្សាសំណេះ សំណាលផ្តល់ការគាំទ្រផ្លូវចិត្តដល់ ពុកម៉ែ បងប្អូន និងនាំកុមារតូចៗ លេងល្បែងកំសាន្ត គូរគំនូរ និងសាងសង់ រូបសត្វជាដើម។
គួររំលឹកថា ព្រឹត្តិការណ៍ជម្លោះប្រដាប់អាវុធនៅតាម បណ្ដោយព្រំដែន កម្ពុជា-ថៃ នាពេលកន្លងមក បានបង្ខំឱ្យប្រជាជនជាច្រើនម៉ឺននាក់ ចាកចេញ ពីលំនៅឋានរបស់ខ្លួន មករស់នៅទីតាំងមានសុវត្ថិភាពនេះ ក្រោមជំនួយរបស់ អាជ្ញាធរមានសមត្ថកិច្ច។ ក្នុងយុទ្ធនាការថ្ងៃនេះ កត់សម្គាល់ថាបងប្អូនពុកម៉ែ បានសម្តែងនូវសេចក្តីសប្បាយ បន្ទាប់ពី បានទទួលរងនូវការប៉ះដង្គិចផ្លូវចិត្ត ចំណែកកុមារ បានទទួល ការលេងកំសាន្តធ្វើឱ្យអារម្មណ៍យល់ថាមិនឯកោនោះទេនៅមានស្ថាប័ននានា សប្បុរសជនជាច្រើន នឹងនៅបន្តគាំទ្ររហូត ដល់បងប្អូនអាចវិលត្រលប់ទៅផ្ទះវិញ៕

