ក្រសួងរៀបចំដែនដី និងក្រសួងមហាផ្ទៃ ប្រកាសអន្តរក្រសួងស្តីពីការកែសម្រួល តួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ សង្កាត់ក្នុងការចុះបញ្ជីដីធ្លី

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសអន្តរក្រសួងស្តីពីការកែសម្រួល ប្រការ៩ ថ្មី នៃប្រកាសអន្តរក្រសួង ២១៥ ប្រក/ដនស.មផ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០០៥ ស្តីពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ សង្កាត់ក្នុងការចុះបញ្ជីដីធ្លី។

