**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ប្រទេសជាមិត្តនិងស្ថាប័នអន្តរសភានានាបានលើកទឹកចិត្តកម្ពុជានិងថៃឱ្យអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីធានាការពារសុខសន្តិភាពជាយូរអង្វែងតទៅ

ភ្នំពេញ៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម Janos Latorcai អនុប្រធានរដ្ឋសភាហុងគ្រី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងប្រទេសស្វីស សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូន ឯកឧត្តមអនុប្រធានរដ្ឋសភា ពីបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨កក្កដា ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្រោមការសម្របសម្រួលផ្តល់ទីតំាងជួបចរចាពីសំណាក់ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ដោយមានការចូលរួមសង្កេតការណ៍ពីបណ្តាប្រទេសជាមិត្តមួយចំនួនទៀត ក្នុងនោះមានសាធាណរដ្ឋប្រជាមានិតចិន ផងដែរ។

កិច្ចព្រមព្រៀងឈប់បាញ់ជាបំណងប្រាថ្នាជានិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងពលរដ្ឋខ្មែរទំាងក្នុងនិងក្រៅប្រទេស។ កម្ពុជានឹងអនុវត្តបទឈប់បាញ់នេះឱ្យបានយ៉ាងម៉ឹងម៉ាត់បំផុត។ បណ្តាប្រទេសជាមិត្ត ស្ថាប័នអន្តរសភានានា បានគំាទ្របទឈប់បាញ់នេះ ថាពិតជាមានសារៈសំខាន់ខ្លំាងណាស់ ហើយបានលើកទឹកចិត្តដល់កម្ពុជានិងថៃឱ្យអនុវត្តកិច្ចព្រមព្រៀងនោះប្រកបដោយប្រសិទ្ធភាព ក្នុងការធានាការពារឱ្យបាននូវសុខសន្តិភាព សុវត្ថិភាពជូនពលរដ្ឋប្រទេសទំាងពីរ ជាយូរអង្វែងតទៅ។
ថ្នាក់ដឹកនាំរដ្ឋសភាទំាងពីរប្រទេស បានឱ្យតម្លៃខ្ពស់ចំពោះសន្តិភាព។ ហុងគ្រីជាប្រទេសមួយបានជួយគំាទ្រ និងស្វែងរកសន្តិភាពជូនកម្ពុជា ថែមទំាងបានជំរុញការស្តារសេដ្ឋកិច្ច សង្គមកម្ពុជាឡើងវិញ នៅក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩។ ថ្នាក់ដឹកនាំរដ្ឋសភាទំាងពីរបានយល់ស្របគ្នាថា ការពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការបណ្តាប្រទេសនានាក្នុងសកលលោក ជាការចាំបាច់បំផុត ក្នុងស្ថានការណ៍ ដែលសកលលោកកំពុងប្រឈមនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បានបង្កជាវិបត្តិនិងក្តីបារម្ភចំពោះពលរដ្ឋ។ ការរឹតចំណងមិត្តភាពកម្ពុជានិងហុងគ្រី មិនត្រឹមធានាបាននូវផលប្រយោជន៍ជូនពលរដ្ឋប្រទេសទំាងពីរប៉ុណ្ណោះទេ ថែមទំាងបានរួមចំណែកដល់ការលើកកម្ពស់គោលការណ៍ពហុនិយមជាសកលផងដែរ។

ឯកឧត្តម Janos Latorcai បានគូសបញ្ជាក់ថាហុងគ្រីបានត្រៀមចំាទទួលស្វាគមន៍ព្រះរាជដំណើរទស្សនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងដំណើរទស្សនកិច្ចរបស់ សម្តេចប្រធានរដ្ឋសភានៅប្រទេសហុងគ្រី។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានឯកភាពគ្នានៅក្នុងការជំរុញបង្កើតឱ្យមាននូវអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មនៅគ្រប់កម្រិតនិងគ្រប់ជ្រុងជ្រោយដោយយកផលប្រយោជន៍ប្រជាពលរដ្ឋជាស្នូល។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដែលហុងគ្រីបានជួយគំាទ្រកម្ពុជាតំាងពីដើមរហូតមកក្នុងវិស័យជាច្រើន ពិសេសការចូលរួមកសាងធនធានមនុស្ស វិស័យកសិកម្ម សុខាភិបាលជាដើមជាដើម។ ហុងគ្រីជាមិត្តល្អ បានជួយកម្ពុជានៅគ្រាលំបាក និងជាមិត្តស្មោះត្រង់និងទុកចិត្តខ្ពស់របស់កម្ពុជា។

សម្តេចបានសូមការយោគយល់ពីថ្នាក់ដឹកនាំរដ្ឋសភាហុងគ្រីចំពោះការលើកពេលបំពេញទស្សនកិច្ច នៅប្រទេសហុងគ្រីនាពេលកន្លងមក ដោយហេតុផលសន្តិសុខ ។ សម្តេចបានគូសបញ្ជាក់ថានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅប្រទេសហុងគ្រីក្នុងខែតុលាខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង