**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

លោកជំទាវ ឡោក ខេង ថ្លែងអំណរគុណជូនចំពោះមិត្តភក្តិអន្តរជាតិ ដែលបានគាំទ្រដល់បទឈប់បាញ់

ភ្នំពេញ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ( គណៈកម្មការទី៨) បានថ្លែងបទអន្តរាគមន៍ ក្នុងសន្និសីទពិភពលោក នៃប្រធានសភា លើកទី៦ កិច្ចពិភាក្សាវគ្គទី៣ «ការសម្រេចបាន SDGs ក្នុងឆ្នាំ២០៣០៖ តើអ្វីជាកាលានុវត្តភាពថ្មី នៃសហប្រតិបត្តិការអន្តរជាតិ?» នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥

ប្រទេសកម្ពុជាប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការសម្រេចបាននូវ SDGs នៅឆ្នាំ 2030 ជាមួយនឹងចក្ខុវិស័យរយៈពេលវែងក្នុងការកសាងប្រទេសជាតិមួយប្រកបដោយវិបុលភាព ស្អិតរមួត សង្គម ការអប់រំ និងវប្បធម៌ដ៏រស់រវើក ដែលត្រូវបានដាក់បញ្ចូលក្នុងក្របខ័ណ្ឌ SDGs កម្ពុជា (2016-2030) ដែលគាំទ្រដោយចក្ខុវិស័យកម្ពុជាឆ្នាំ 2050

លោកជំទាវបន្តទៀតថា ការសម្រេចបាននូវចំណុចនេះតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏រឹងមាំ និងនិរន្តរភាព ដោយបើកផ្លូវថ្មីសម្រាប់កិច្ចសហការ។ SDGs គូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូពហុភាគីដែលពាក់ព័ន្ធនឹងរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល។ ម្យ៉ាង​ទៀត យើង​ត្រូវ​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​សាធារណៈ និង​ឯកជន និង​ប្រជាជន។យើងត្រូវការសន្តិភាព និងស្ថិរភាព ដែលយើងមិនអាចសម្រេចបាន SDGs។

ផ្សារភ្ជាប់ជាមួយនេះ លោកជំទាវសូមថ្លែងអំណរគុណជូនចំពោះមិត្តភក្តិអន្តរជាតិ ដែលបានគាំទ្រដល់បទឈប់បាញ់ សូមអរគុណដល់ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដែលជាសហអ្នករៀបចំកិច្ចប្រជុំ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមយ៉ាងសកម្មពីប្រទេសចិន។ ខ្ញុំសូមអរគុណដោយផ្ទាល់ជូនចំពោះ ឯកឧត្តម ដូណាល់ត្រាំ និងសូមអរគុណយោធាកម្ពុជា និងថៃដែលបានអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់នេះ។
ទន្ទឹមនឹងនេះដើម្បីអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព យើងត្រូវក្រុមអធិការកិច្ចអន្តរជាតិមួយ និងអ្នកសង្កេតការណ៍ដើម្បីត្រួតពិនិត្យកិច្ចព្រមព្រៀងឈប់បាញ់ខាងលើដោយហ្មត់ចត់ និងយុត្តិធម៌។

លោកជំទាវ សូមអំពាវនាវដល់សមាជិកសភាទាំងអស់នៅក្នុងកិច្ចប្រជុំនេះរក្សាតម្លៃនៃសន្តិភាព និងប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ និងឱ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះការប្តេជ្ញាចិត្ត និងកាតព្វកិច្ចជាសកល រួមទាំងការសម្រេចបាននូវ UNSDGs ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង