**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាច្រានចោលព័ត៌មានទាំងឡាយណាដែលថា កម្ពុជាបំពានបទឈប់បាញ់

ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញចូលរួមសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា កម្ពុជាច្រានចោលព័ត៌មានទាំងឡាយណា ដែលថា កម្ពុជារំលោភបំពានបទឈប់បាញ់ ខណៈដែលកម្ពុជាបានចាត់ទុកថា បទឈប់បាញ់នេះ សំខាន់ណាស់សម្រាប់សន្តិភាពសម្រាប់កម្ពុជា និងក្នុងតំបន់។

ឯកឧត្ដម ប៉ែន បូណា បញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់ជូនអំពីគោលជំហដ៏ម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពកិច្ចព្រមព្រៀង ឈប់បាញ់គ្នាជាបន្ទាន់ ហើយនិងគ្មានលាក់ខណ្ឌ ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំពិសេស នៅប្រទេសម៉ាឡេស៊ី ហើយបានចូលជាធរមាន កាលពីពាក់កណ្តាលអាធ្រាត ម៉ោង២៤ យប់មិញនេះ”។

ឯកឧត្ដម ប៉ែន បូណា បន្តថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកិច្ចព្រមព្រៀងនេះ មានតម្លៃជាសារវន្ដ សម្រាប់ការថែរក្សាសន្ដិភាពរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ក៏ដូចជាសន្ដិភាព ស្ថេរភាព នៅក្នុងតំបន់។

បន្ថែមពីនោះទៀត អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ក្នុងនាមជាប្រទេសដែលស្រលាញ់សន្ដិភាព និងគោរពច្បាប់អន្ដរជាតិ រាជរដ្ឋាភិបាលកម្ពុជា បានគោរពកិច្ចព្រមព្រៀងនេះ យ៉ាងខ្ជាប់ខ្ជួន និងបានណែនាំឲ្យកងកម្លាំងប្រដាក់អាវុធជួរមុខទាំងអស់ស្ងប់ស្ងាត់ និងអន់ធ្មន់ខ្ពស់បំផុត។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមបដិសេធចំពោះរាល់ព័ត៌មានទាំងឡាញណា ដែលចោទប្រកាន់កម្ពុជាថា បានបំពានបទឈប់បាញ់ និងចាត់ទុកព័ត៌មានទាំងនោះថា ជាព័ត៌មានមិនពិត ប្រឌិត ចោទប្រកាន់ ដែលមិនផ្ដល់ផលចំណេញ ទៅដល់ការថែរក្សាកិច្ចព្រមព្រៀងឈប់បាញ់ ដែល កម្ពុជា-ថៃ បានព្រមព្រៀងគ្នានោះឡើយ។

ឯកឧត្ដម ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកិច្ចព្រមព្រៀងឈប់បាញ់គ្នា ពិតជាមានសារសំខាន់ណាស់ ដែលត្រូវអនុវត្ដឲ្យមានប្រសិទ្ធភាព ពីព្រោះវាមិនត្រឹមតែ ដើម្បីរក្សាសុខសន្ដិភាពរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ តែប៉ុណ្ណោះទេ ក៏ប៉ុន្ដែក៏ដើម្បីធានានិរន្ដរភាព នៃសុខសន្ដិភាពក្នុងតំបន់ឲ្យបានយូរអង្វែងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង