**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស

អ្នកនាំពាក្យការពារជាតិកម្ពុជា៖ ទាហានឈ្លានពានសៀមបានទម្លាក់គ្រាប់លើផ្លូវចូលប្រាសាទព្រះវិហារ និងទីតាំងផ្សេងទៀតយ៉ាងសម្បើមលើទឹកដីកម្ពុជា

ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាព នៃការឈ្លានពានរបស់ទាហានសៀម នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់អះអាងថា រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀមបានពង្រីកទីកន្លែង ផ្លោងគ្រាប់ និងគ្រាប់បែកចង្កោមចូលទឹកដីកម្ពុជាបន្តទៀតយ៉ាងសម្បើម រួមទាំងទម្លាក់គ្រាប់បែកលើផ្លូវចូលប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

លោកជំទាវម៉ាលី សុជាតា បានគូសបញ្ជាក់ថា សៀមនៅតែបន្តបផ្លោងគ្រាប់ ទម្លាក់គ្រាប់បែកចង្កោម និងបាញ់នូវអាវុធធុនធ្ងន់មកលើកទឹកដីកម្ពុជាយ៉ាងកម្រោល និងគឃ្លើនបំផុត ដោយមិនខ្លាចរអានូវច្បាប់អន្តរជាតិ និងថែមទាំងបំផ្លិតបំផ្លាញ់ផ្ទះសម្បែងប្រជាជនស្លូតត្រង់របស់កម្ពុជា ហេដ្ឋារចនាសម្ព័ន្ធ ដោយក្នុងនោះក៏មាននូវវត្តអារាម ស្ថានីយ៍ប្រេងឥន្ធនៈ ផ្សា សាលារៀន និងជាពិសេសនោះគឺប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិតែម្តង រួមទាំងបង្ករវិនាសសកម្មដល់ជនចាស់ជរា ស្រ្តី និងកុមារកម្ពុជាផងដែរ។

លោកជំទាវបន្តថា ការវិវត្តន៍នៃការបាញ់ប្រហារពីភាគីថៃមកលើកកម្ពុជា ចាប់ពីម្សិលមិញវេលាម៉ោង៥ នៅក្នុងយោធភូមិភាគទី៤ ថៃចាប់ផ្តើមបាញ់ចូលជាំតែ បុស្បូវ ដែលយើងឃើញថាមានការបាញ់ជាបន្តបន្ទាប់ និងរហូត។ ជាមួយគ្នានេះដែរកម្មភាពនៅទីតាំងផ្សេងៗនៅក្នុងយោធភូមិភាគទី៤ នៅវេលាម៉ោង១០ថៃបានទម្លាក់គ្រាប់២គ្រាប់លើផ្លូវឡើងប្រាសាទព្រះវិហារ ទម្លាក់គ្រាប់ បែកចង្កោមនៅតំបន់ភ្នំខ្មោច រហូតមកដល់ម៉ោងជាង២ ថៃបានចាប់ផ្តើមវាយចូលដោយរថក្រោះនៅក្នុងតំបន់វាលឥន្ទ្រី។

អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានបន្តអំពាវនាវទទួចជាថ្មីម្តងទៀតដល់សហគមន៍អន្តរជាតិ រួមគ្នាធ្វើការថ្កោលទោសដល់ទាហានឈ្លានពានសៀមផងដែរ ខណៈការឈ្លានពានរបស់សៀមកាន់តែវាទទីធំឡើងមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ ប៉ុន្តែទោះជាយ៉ាងណាកម្ពុជានឹងមិនដកថយ និងចុះញ៉មចំពោះការឈ្លានពានរបស់សៀមនោះឡើយ ហើយនឹងធ្វើការវាយបកទៅវិញដើម្បីរក្សាសិទ្ធការពារខ្លួនស្របទៅតាមច្បាប់អន្តរជាតិ និងការពារដែនអធិបតេយ្យ និងសេចក្តីសុខរបស់ប្រជាជនខ្មែរទាំងមូលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង