អ្នកនាំពាក្យការពារជាតិ៖ ថៃបានបាញ់ជនស៉ីវិលស្លូតត្រង់របស់កម្ពុជា ស្លាប់៨នាក់ និងរបួស៥០នាក់

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ការប្រយុទ្ធគ្នាពីរថ្ងៃកន្លងមកនេះ ថៃបាញ់ប្រហារអាវុធធុនធ្ងន់ចូលមូលដ្ឋានជនស៉ីវិលស្លូតត្រង់របស់កម្ពុជា ហើយបណ្ដាលឲ្យជនស៉ីវិលកម្ពុជាចំនួន៨នាក់បានស្លាប់ និងរងរបួសចំនួន៥០នាក់ នៅក្នុងខេត្តឧត្តរមានជ័យ។
អ្នកនាំពាក្យបន្តថា ក្រៅពីជនស៉ីវិលស្លូតត្រង់របស់កម្ពុជា ថៃបានបាញ់ប្រហារឈ្លានពានដែនអធិបតេយ្យកម្ពុជា គឺបានបណ្ដាលឲ្យទាហានកម្ពុជា ចំនួន៥នាក់បានពលីជីវិត និងរងរបួសចំនួន២១នាក់៕
