**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang

អភិបាលខេត្តកែប ចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកដំណាក់ចង្អើរ

កែប៖នៅថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះ នៅស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលត្រូវបានទទួលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់។

ការចុះសួរសុខទុក្ខ និងការចុះចែកអំណោយនេះធ្វើឡើង បន្ទាប់ទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋានភ្លាមៗកាលពីល្ងាចថ្ងៃច័ន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ ដែលមានបាតុភូតខ្យល់កន្ត្រាក់បង្កភាពខូចខាតដល់លំឋានរបស់ប្រជាពលរដ្ឋសរុប ២៩ខ្នង ក្នុងមូលដ្ឋានស្រុកដំណាក់ចង្អើរ ខេត្តកែប។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានពាំនាំការនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ។

ជាមួយនេះ ឯកឧត្តម ក៏បានបន្ថែមទៀតថា ការចុះសួរសុខទុក និងការជួយសង្គ្រោះនេះគឺជាការឆ្លើយតបភ្លាមបន្ទាប់ពីបងប្អូនជួបគ្រាមានអាសន្ន ដើម្បីធានាបាននូវសុវត្ថិភាពរស់នៅប្រចាំថ្ងៃឱ្យមានភាពកក់ក្តៅ ហើយក្នុងនាមរដ្ឋបាលខេត្តកែប ឯកឧត្តមនឹងនៅតែបន្តតាមដាន និងណែនាំដល់មន្ទីរ អង្គភាព និងអាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវធ្វើការជួយសង្គ្រោះ និងសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ៗរូបឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។ សូមបញ្ជាក់ថា ករណីខ្យល់កន្ត្រាក់បានជះឥទ្ធិផលផលប៉ះពាល់នៅភូមិសាស្ត្រដូចជា ភូមិរនេស ឃុំពងទឹក និងភូមិទួលសាងាំ ភូមិអំពេង និងភូមិអង្កោល ក្នុងឃុំអង្កោល។

អំណោយដែល ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំចុះផ្ទាល់ដល់ទីតាំងកើតហេតុ ដើម្បីចែកជូនគ្រួសារដែលរងគ្រោះរួមមានដូចជា៖ ស័ង្កសី, អង្ករ ២៥ គីឡូក្រាម, មី ១ កេស, ត្រីខ ៤ កំប៉ុង, ប្រេងឆា ១ ដប, ប៊ីចេង ១ កញ្ចប់ ឃីតសង្គ្រោះ (សារុង១ មុង១ ភួយ១ កន្ទេល១)។

តាមរយៈការចុះជួប និងចែកអំណោយដោយផ្ទាល់ភ្លាមៗនេះ ប្រជាពលរដ្ឋជាច្រើនបានសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំងដល់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដែលបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភបានទាន់ពេលវេលា និងទាន់ហេតុការណ៍៕

អត្ថបទដែលជាប់ទាក់ទង