ឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា និងចាត់វិធានការតឹងរឹងបំផុតលើការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( ONLINE SCAM)

ស្ទឹងត្រែង÷នៅរសៀលថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម និងការងារនគរបាល និងសហគមន៍ ប្រចាំឆមាសទី១ និងប្រចាំខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់ស្នងការដ្ឋាននគរបាលខេត្ត និងចាត់វិធានការតឹងរឹងបំផុតលើការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( ONLINE SCAM) ដែលមានរបៀបវារៈដូចខាងក្រោម÷
១-លើកយកការដកពិសោធន៍ លើការអនុវត្តការងារជំនាញ និងដាក់ចេញនូវ យន្ដការបន្ដជំរុញបង្កើនប្រសិទ្ធភាពក្នុងការបំពេញតួនាទី ភារកិច្ច ។
២-ផ្សព្វផ្សាយ និងជម្រុញការអនុវត្តបទបញ្ជា ០១បប ស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAM) ។
៣-ផ្សព្វផ្សាយសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លេខ ០០៤ សណន ស្ដីពីវិធានការគ្រប់គ្រង បង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ។
៤-ផ្សព្វផ្សាយសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លេខ ០០៥សណន ស្ដីពីការលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញតួនាទី ដឹកនាំបញ្ជារបស់យន្ដការ រចនាសម្ព័ន្ធ និងយន្ដការចំពោះកិច្ច ។
៥- សេចក្តីណែនាំលេខ០១៤ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ
៦-បន្ដវិធានការ បង្ការ បង្ក្រាបបទល្មើសគ្រប់រូបភាពដូចជា បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស និងក្មេងទំនើង ធានាបានការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព
៧-បន្ដជំរុញ ការយកចិត្តទុកដាក់ខ្ពស់លើការផ្ដល់សេវាធារណៈឱ្យបានល្អប្រសើរ និងឆាប់រហ័សបំផុតជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្នងការរង នាយ-នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោក នាយ -នាយ រង ប៉ុស្តិ៍ នគរបាល ការពារ ព្រំដែន លោក អធិការ-អធិការរង នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក និង នាយ -នាយ រង ប៉ុស្តិ៍ នគរបាល រដ្ឋបាល ទាំង ៣៤ ។

