ជំនន់ទឹកនៅរដ្ឋTexasសម្លាប់មនុស្ស១៣៥នាក់ និងមានអ្នកបាត់ខ្លួន៣នាក់

(បរទេស)÷ ថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរនៅស្រុក Kerr រដ្ឋTexas បានប្រកាសនៅថ្ងៃសៅរ៍ថា នៅសល់មនុស្សបាត់ខ្លួនត្រឹមតែ ៣នាក់ប៉ុណ្ណោះ បន្ទាប់ពីបានរកឃើញអ្នកដែលត្រូវបានរាយការណ៍ថាបាត់ខ្លួនជាច្រើននាក់។ ជំនន់ទឹកបានកើតឡើងនៅថ្ងៃទី ៤ ខែកក្កដា បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៣៥នាក់ស្លាប់ នៅក្នុងសប្ដាហ៍បុណ្យឯករាជ្យ។ ភាគច្រើនស្លាប់នៅតាមដងទន្លេ Guadalupe ក្នុងស្រុក Kerr។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP
មុនពេលថ្ងៃរះ នៅព្រឹកថ្ងៃទី ៤ ខែកក្កដា ទឹកជំនន់កម្រិតខ្ពស់បានឡើងដល់ ៨ម៉ែត្រ ហើយបានបោកបំផ្លាញផ្ទះរបស់ប្រជាជន យានយន្ត និងទីតាំងជាយសមទន្លេជាច្រើន។
Camp Mystic ដែលជាកន្លែងជំរុំរដូវក្តៅសម្រាប់ក្មេងស្រីមានប្រវត្តិសាស្ត្រយូរឆ្នាំ បានបាត់បង់អ្នកជំរុំ និងអ្នកគ្រប់គ្រង យ៉ាងហោចណាស់ ២៧នាក់។ តំបន់នេះត្រូវបានគេចាត់ទុកថាជា “ច្រកជំនន់ទឹកភ្លាមៗ” ដោយសារមានដីស្ងួតស្រអាប់ មិនអាចស្រូបទឹកភ្លៀងបានលឿនទេ។
ការជួយសង្គ្រោះបានប្រើ Helicopter ទូក និងដ្រូន ប៉ុន្តែបានជួបការលំបាកដោយសារអាកាសធាតុមិនល្អ។ ទោះជាយ៉ាងណា ក្រុមសង្គ្រោះបានចេញលទ្ធផលខ្ពស់ ក្នុងការរកឃើញអ្នកបាត់ខ្លួនភាគច្រើន។
អាជ្ញាធរមូលដ្ឋាន ត្រូវបានសង្កត់សំណួរពីសមត្ថភាពប្រើប្រាស់ប្រព័ន្ធព្រមានជាប្រសើរ ក៏ដូចជាការត្រៀមខ្លួនទល់នឹងគ្រោះអាកាសធាតុធ្ងន់ធ្ងរ។ ប្រធានាធិបតី Donald Trump និងអភិបាលរដ្ឋ Greg Abbott បានបដិសេធការរិះគន់នេះ។
