**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ

ឈ្វេងយល់ពីស្នាដៃលេចធ្លោ ដែលអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សម្រេចបានក្នុងខែមិថុនា!

ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ ជាអគ្គនាយកដ្ឋានថ្មី បង្កើតឡើងនាដើមនីតិកាលទី៧ នៃរដ្ឋសភា តាមអនុក្រឹត្យ លេខ ២៧៩អនក្រ.បក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ ចាប់តាំងពីពេលបង្កើត រហូតមកដល់បច្ចុប្បន្ន អគ្គនាយកដ្ឋាននេះ បាននិងកំពុងខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវលទ្ធផលជាច្រើនជូនក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល។

ជាក់ស្ដែងយោងតាមរបាយការណ៍លទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ នៅក្នុងខែមិថុនា ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សម្រេចបានស្នាដៃលេចធ្លោលើការងារជាច្រើន ដើម្បីអភិវឌ្ឍ និងពង្រឹងសមត្ថភាពជំនាញរបស់ខ្លួន ដូចជា បានចាត់មន្ត្រីជំនាញ សិក្សាវគ្គបណ្ដុះបណ្ដាលស្ដីពី បញ្ញាសិប្បនិម្មិតដើម្បីកម្ពុជា កសាងសមត្ថភាពមន្ត្រីជំនាញ ដើម្បីជំរុញការប្រើប្រាស់ និងអភិបាលកិច្ចសិប្បនិម្មិត នៅបណ្ឌិត្យសភាបច្ចេកទេសឌីជីថលកម្ពុជា(CADT) រៀបចំសេចក្ដីព្រាងយន្តការសវនកម្មបច្ចេកវិទ្យាឌីជីថលសម្រេចបាន១០០% សេចក្ដីព្រាងយន្តការនៃក្រុមអធិការកិច្ចសវនកម្មបច្ចេកវិទ្យាឌីជីថលសម្រេចបាន២១% និងសេចក្ដីព្រាងបទដ្ឋានអ្នកប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រេចបាន៨៧%។

បើតាមរបាយការណ៍ អគ្គនាយកដ្ឋាន ក៏បានរៀបចំមាតិកា និងឯកសារមេរៀននៃផែនការបណ្ដុះបណ្ដាលឆ្នាំ២០២៥ សម្រេចបាន៨៥% និងអភិវឌ្ឍមុខងារក្នុងប្រព័ន្ធគ្រប់គ្រងការបណ្ដុះបណ្ដាល(TMS) សម្រេចបាន៤៩% ព្រមទាំងរៀបចំគោលនយោបាយ បទដ្ឋានគតិយុត្ត និងយន្តការអភិបាលកិច្ចពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ សុវត្ថិភាពមជ្ឈមណ្ឌលទិន្នន័យ ឧបករណ៍បច្ចេកទេស និងសេវាបច្ចេកវិទ្យាឌីជីថលសម្រេចបាន៦៥%។

បន្ថែមពីនេះ ក្នុងខែមិថុនាដដែល អគ្គនាយកដ្ឋាន ក៏បានផ្សព្វផ្សាយអប់រំ និងបញ្ជ្រាបចំណេះដឹង ជាព័ត៌មានជាតិ និងអន្តរជាតិលើគេហទំព័រក្រសួងមហាផ្ទៃបានចំនួន៦១៨អត្ថបទ និង១៣៨វីដេអូ បានផ្សាយបន្តផ្ទាល់កម្មវីធិព័ត៌មានប្រចាំថ្ងៃ បានចាក់ផ្សាយជារៀងរាល់ថ្ងៃនូវកម្មវិធី «តើអ្នកដឹងទេ?» និងកម្មវិធី«ឌីជីថល់ថ្ងៃនេះ» ព្រមទាំងបានចាក់ផ្សាយព័ត៌មានសំខាន់ៗប្រចាំថ្ងៃ និងព្យាករណ៍អាកាសធាតុ  កម្មវិធីព្រឹត្តការណ៍ថ្មីៗ និងកម្មវិធីកីឡា និងសរុបព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្ដាហ៍ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋាន បានរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស ព្រមទាំងបានបោះពុម្ព និងចែកចាយទស្សនាវដ្ដីឆ្នាំទី២៩ ចំនួន១.៣៩២ក្បាល និងបានសហការរៀបចំចាក់ផ្សាយនាទីសន្ដិសុខមាតុភូមិតាមបណ្ដាទូរស្សន៍ជាតិ និងឯកជនចំនួន៣២លើក ស្មើនឹង១០៨អត្ថបទ និងរៀបចំ គ្រប់គ្រងបច្ចេកទេស នៃដំណើរការកិច្ចប្រជុំអនឡាញជូនថ្នាក់ដឹកនាំផងដែរ។

ក្រៅពីសមិទ្ធផលដែលបានលម្អិតខាងលើនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំក៏បានសម្រេចវឌ្ឍនភាពលើការងារសំខាន់ៗចំនួន២ទៀតដែរ មានដូចជា ១.ការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល ២.ការងាររៀបចំប្រព័ន្ធ ការអភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យាឌីជីថល ជាអាទិ៍មាន ការរៀបចំប្រព័ន្ធផ្សព្វផ្សាយនិងប្រព័ន្ធតាមដាន ប្រមូល វិភាគព័ត៌មាន និងឆ្លើយតប ការរៀបចំប្រព័ន្ធឌីជីថលបម្រើដល់ការផ្តល់សេវាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការរៀបចំប្រព័ន្ធឌីជីថលបម្រើដល់ការផ្តល់សេវារដ្ឋបាល ការរៀបចំប្រព័ន្ធឌីជីថលសម្រាប់គ្រប់គ្រងការងាររដ្ឋបាល និងការរៀបចំប្រព័ន្ធឌីជីថលសម្រាប់ការគ្រប់គ្រងទិន្នន័យនានា។

សូមបញ្ជាក់ថា បច្ចុប្បន្នអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត ជាអគ្គនាយក និងមានរចនាសម្ព័ន្ធចំនួន៧ រួមមាន ១-នាយកដ្ឋានរដ្ឋបាលសរុប ២-នាយកដ្ឋានបណ្តុះបណ្តាល និងអភិបាលកិច្ចបច្ចេកវិទ្យាឌីជីថល ៣-នាយកដ្ឋានអភិវឌ្ឍកម្មវិធី និងនវានុវត្តន៍ឌីជីថល ៤-នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ៥-នាយកដ្ឋានសន្តិសុខសាយប័រ ៦-នាយកដ្ឋានផ្សព្វផ្សាយអប់រំ ៧-ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ (ថ្នាក់ស្មើនាយកដ្ឋាន)៕

អត្ថបទដែលជាប់ទាក់ទង