**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា

សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ

នៅរដ្ឋធានីប៉េកាំង នៃ សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម ស៊ី ជីនពីង បានសម្ដែងនូវការពេញចិត្ត និងរីករាយដែលបានរួមចំណែកក្នុងការកសាងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនឱ្យរឹងមាំដល់ពេលបច្ចុប្បន្ននេះ។

ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងកម្ពុជា និងចិនគឺមានភាពរឹងមាំដូចជាផ្ទាំងសិលាដូច្នេះដែរ។

ឯកឧត្តមប្រជាធិបតីក៏បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០២៥ កន្លងទៅ ដែលបានជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសគឺការអនុវត្តការកសាងនូវសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគ្គសម័យថ្មី។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះការបដិសណ្ឋារកិច្ចរបស់ឯកឧត្តមប្រធានាធិបតី ចំពោះសម្ដេចនិងគណៈប្រតិភូ។

សម្ដេចតេជោបានពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមប្រធានាធិបតីជុំវិញទំនាក់ទំនងកម្ពុជានិងចិន។

សម្ដេចបានលើកឡើងថា កម្ពុជា និងចិនគឺជាមិត្តដែកថែប ហើយបើទោះបីជាពិភពលោកមានការប្រែប្រួល និងអាកាសធាតុមានការប្រែប្រួលបែបណាក្តី តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ។

សម្ដេចតេជោបានលើកឡើងនៅចំពោះមុខ ឯកឧត្តម ស៊ី ជីនពីង ទៀតថា មិត្តភាពកម្ពុជា-ចិន ដែលកម្ពុជាចាត់ទុកចិនគឺជាមិត្តចាស់ ជាមិត្តពិត និងជាទីទុកចិត្តរបស់ប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះ ភាគីទាំងពីរក៏បានជជែកគ្នាបន្ថែមទៀតទៅលើការពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា
ទាំងក្របខណ្ឌសេដ្ឋកិច្ច ក្របខណ្ឌ នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសសម្ដេចតេជោបានស្នើដល់ចិនឱ្យបន្តគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាបន្តទៀត។

សម្ដេចបានលើកឡើងថា ការកសាងហេដ្ឋាចនាសម្ព័ន្ធក៏ដូចជាសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មិនអាចខ្វះបានឡើយនូវតួនាទីរបស់ចិន ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាទាក់ទងទៅនឹងការពង្រឹងកិច្ចការនៅក្នុងក្របខណ្ឌពង្រឹងសន្តិសុខ រវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូរនូវព័ត៌មានគ្នា និងការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចរវាងប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានជជែកគ្នាទៅលើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌគណបក្សនៃប្រទេសទាំងពីរ ដែលក្នុងដំណើរទស្សនកិចរបស់សម្ដេចតេជោនាពេលនេះ ក៏មានការ ចុះហត្ថលេខាលើអនុសរណៈយោគយល់គ្នារវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិនផងដែរ ដែលជាផ្នែកដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនង នៃកិច្ចសន្ទនានយោបាយនៅក្នុងក្របខណ្ឌគណបក្ស ការបណ្ដុះបណ្ដាលយុវជនរបស់គណបក្ស នៃប្រទេសទាំង២ឲ្យកាន់តែមានភាពសកម្មបន្ថែមទៀត។

បន្ថែមលើនេះ ភាគីទាំងពីរ ក៏បានជជែកគ្នាទៅលើបញ្ហាអន្តរជាតិមួយចំនួន ដែលបានកើតឡើង នាពេលបច្ចុប្បន្ននេះ ដែលស្ថានភាព នៃការប្រែប្រួលយ៉ាងឆាប់រហ័សនេះ តម្រូវឱ្យកម្ពុជា និងចិន ពួតដៃគ្នាបន្ថែមទៀត ក្នុងការសហការគ្នា និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងឆាកអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង