**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ចំនួនអ្នកធ្វើអត្តឃាតសរុបមាន៣១៤នាក់ ត្រូវបានរាយការណ៍នៅក្នុងប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០២៤

សិង្ហបូរី៖ សេវាកម្មសុខភាពផ្លូវចិត្តនៅសិង្ហបុរី Samaritans of Singapore ឬហៅកាត់ថា SOS បានបង្ហាញនៅថ្ងៃសៅរ៍ទី១៩កក្កដានេះថា ចំនួនអ្នកធ្វើអត្តឃាតសរុបមាន៣១៤នាក់ ត្រូវបានរាយការណ៍នៅក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ២០២៤។

យោងតាមទិន្នន័យបណ្តោះអាសន្នពីមជ្ឈមណ្ឌលបង្ការការធ្វើអត្តឃាត ការកើនឡើងខ្ពស់បំផុតនៃការធ្វើអត្តឃាត ត្រូវបានគេសង្កេតឃើញក្នុងចំណោមមនុស្សពេញវ័យដែលមានអាយុចន្លោះពី៣០ទៅ៣៩ឆ្នាំ។

SOS បានបង្ហាញថា បុគ្គលនៅក្នុងក្រុមអាយុនេះ ជួបប្រទះនូវសម្ពាធដ៏ស្មុគស្មាញជាច្រើនដែលភ្ជាប់ទៅនឹងបញ្ហាគ្រួសារ ស្ថិរភាពការងារ និងបញ្ហាប្រឈមសុខភាពផ្លូវចិត្ត។ ក្នុងចំណោម៣១៤នាក់ដែលត្រូវបានរាយការណ៍ ថាស្លាប់ដោយការធ្វើអត្តឃាត២០២នាក់ ឬ៦៤,៣ភាគរយជាបុរស ខណៈដែល១១២នាក់ ឬ៣៥,៧ភាគរយទៀតជាស្ត្រី។

សម្រាប់រយៈពេលប្រាំមួយឆ្នាំជាប់គ្នា ការធ្វើអត្តឃាតនៅតែជាមូលហេតុនាំមុខគេ នៃការស្លាប់ក្នុងចំណោមយុវជនដែលមានអាយុពី១០ទៅ២៩ឆ្នាំ។ ផ្អែកលើទិន្នន័យបណ្តោះអាសន្ន ចំនួនអ្នកធ្វើអត្តឃាតក្នុងឆ្នាំ២០២៤ បានថយចុះ២,៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣។

ទោះជាយ៉ាងណាក៏ដោយ ចំនួនសរុបនៃការស្លាប់ដោយការធ្វើអត្តឃាតនៅឆ្នាំ២០២៣ ត្រូវបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ទៅ៤៣៤នាក់ ដោយអាជ្ញាធរអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យ (ICA) ដែលឆ្លុះបញ្ចាំងពីការកើនឡើង៣៤,៨ ភាគរយពីតួលេខដំបូងដែលមានចំនួន៣២២នាក់៕

អត្ថបទដែលជាប់ទាក់ទង