**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់

ឯកឧត្ដម កែ គឹមយ៉ាន៖ កម្ពុជាក្រោមការដឹកនាំប្រកបដោយថាមពល និងទស្សនៈវិស័យច្បាស់លាស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តរក្សាការពារសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារដឹកនាំរបស់គណបក្សប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តដោយមានការចូលរួមពីក្រុមការងារ និងសមាជិកគ្រប់ថ្នាក់ក្នុងខេត្តបន្ទាយមានជ័យ។

ក្រោយពីស្តាប់ការអានរបាយការណ៍ការងារ របស់គណបក្សប្រជាជនខេត្តបន្ទាយមានជ័យរួចមក, ឯកឧត្ដម កែ គឹមយ៉ាន បានផ្តាំផ្ញើនូវការនឹករលឹកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធានគណបក្សទាំង៥ ជូនចំពោះក្រុមការងារ សមាជិកសមាជិកា គណបក្សប្រជាជនទាំងអស់។

ក្នុងនាមគណបក្សប្រជាជនកម្ពុជាឯកឧត្ដម បានថ្លែងអំណរគុណ គោរពដឹងគុណ និងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះក្រុមការងារក៏ដូចជាសមាជិក ប្រជាពលរដ្ឋទាំងអស់ដែលតែងតែផ្តល់នូវជំនឿជាក់គាំទ្រ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល ហើយក៏សូមសម្តែងនូវការគោរពដឹងគុណចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានធ្វើពលិកម្មក្នុងបុព្វហេតុឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងវឌ្ឍនភាពនៃមាតុភូមិកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្ដម កែ គឹមយ៉ាន ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំពីគ្រប់សមាសភាពទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើវិស័យអាទិភាពទាំង៥ «មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា» កសាងបាននូវជីវភាពរស់នៅសុខដុមរមនានៅក្នុងគ្រួសារ និងអភិវឌ្ឍសង្គមជាតិរីកចម្រើនឥតឈប់ឈរ។

ជាមួយគ្នានេះ ឯកឧត្ដម បានថ្លែងបន្តថា «កម្ពុជា» ក្រោមការដឹកនាំប្រកបដោយថាមពល និងទស្សនៈវិស័យច្បាស់លាស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហើយកម្ពុជាបន្តរក្សាការពារបានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ អធិបតេយ្យភាពទឹកដី និងការអភិវឌ្ឍគ្រប់វិស័យ ពិសេសមានភាពចាស់ទុំខាងនយោបាយ ក្នុងការដោះស្រាយបញ្ហាដោយប្រើប្រាស់គ្រប់យន្តការទាំងអស់ ដើម្បីបន្តរក្សាបាននូវសុខសន្តិភាពសុវត្ថិភាពជូនប្រជាពលរដ្ឋ។

បន្ថែមពីនេះ ឯកឧត្ដម កែ គឹមយ៉ាន បានអំពាវនាវដល់គ្រប់សមាសភាពបន្តរួមគ្នាជាធ្លុងមួយ អនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តការពារដាច់ខាតនូវសន្តិភាព ឯករាជ្យ និងអធិបតេយ្យភាពទឹកដី និងបន្តរួមគ្នាគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលពិសេសលើបញ្ហាព្រំដែនកម្ពុជា ថៃ ជាពិសេសគាំទ្រការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរ ពីជនដែលគប់គិតជាមួយបរទេសបំផ្លាញខ្មែរ ដោយបំផុសស្មារតីស្រឡាញ់សន្តិភាព សុខដុមនីយ៍កម្ម ហើយបំផុសយុវជនចូលរៀនជំនាញបច្ចេកទេស បង្កើនគុណភាពផ្តល់សេវាសាធារណៈ គោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព លើកកម្ពស់វិស័យទេសចរណ៍ អប់រំ សុខាភិបាល កសិកម្មជាអាទិ៍ និងត្រូវបន្តដោះស្រាយរាល់សំណើ សំណូមពរ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ បង្កើនការងារផ្សព្វផ្សាយអប់រំ បណ្ដុះបណ្ដាល ចលនាលើកសរសើរឲ្យមហាជនបន្តស្រឡាញ់ គាំទ្រនិងចូលរួមការងារគណបក្ស៕

អត្ថបទដែលជាប់ទាក់ទង