**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់៖ វគ្គហ្វឹកហ្វឺនរួមគ្នា កងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន បានបង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នាចំពោះការថែរក្សា ការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៃប្រទេសជាតិទាំងពីរ

ភ្នំពេញ៖ ឯកឧត្ដមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនរួមគ្នា កងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន មិនត្រឹមតែបានបង្ហាញអំពីកិច្ចការទូតយោធានោះទេ ប៉ុន្តែក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នាចំពោះការថែរក្សា ការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៃប្រទេសជាតិទាំងពីរ កម្ពុជា-ហ្វីលីពីន។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបញ្ជាក់បែបនេះនៅចំពោះសេនានុព័ន្ធ អនុព័ន្ធយោធាប្រទេសជាមិត្ត ព្រមទាំងយោធាចារ្យកងទ័ពជើងគោកហ្វីលីពីន និងសិក្ខាកាមយោធាកម្ពុជា ជាង១០០នាក់ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការផ្លាស់ប្តូរបទពិសោធន៍ជំនាញសង្គ្រោះគ្រោះបាក់រលំអគារ នៅថ្ងៃទី៣ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំម្រះព្រៅ ខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងថា៖ «វគ្គហ្វឹកហ្វឺនរួមគ្នាកងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន មិនត្រឹមតែបានបង្ហាញអំពីកិច្ចការទូតយោធានោះទេ ប៉ុន្តែក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះការថែរក្សា ការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃប្រទេសជាតិទាំងពីរ កម្ពុជា-ហ្វីលីពីន។ ចំណេះដឹង និងជំនាញដែលទទួលបានក្នុងអំឡុងពេលនៃវគ្គបណ្តុះបណ្តាលនេះនឹងរួមចំណែក ដល់ការក្សាបាននូវសុខសុវត្ថិភាព និងសន្តិសុខនៃតំបន់របស់យើង ដែលធ្វើឱ្យយើងរៀបចំខ្លួនបានប្រសើរក្នុងការប្រឈមមុខ នឹងបញ្ហាដែលអាចកើតមានឡើង»។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខគឺបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃទំនាក់ទំនងទ្វេភាគី ក្នុងរយៈកាលកន្លងមក ជាពិសេសការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំ ទាំងនៅក្នុងអង្គនីតិប្បញ្ញត្តិ អង្គនីតិប្រតិបត្តិ និងក្នុងក្របខណ្ឌកងទ័ព។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងថា ការកើនឡើងនៃឧក្រិដ្ឋកម្មតាមអ៉ីនធឺណិត ដែលបានក្លាយជាការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះសន្តិសុខជាតិ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងស្ថិរភាពសង្គម បានកំពុងបង្កការរំខានដល់ប្រព័ន្ធយោធា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងគោលដៅសំខាន់ៗផ្សេងទៀត ព្រោះសមរភូមិបច្ចុប្បន្ន បានប្រែប្រួលមិនត្រឹមតែនៅលើដី អាកាស និងសមុទ្រទៀតហើយ ប៉ុន្តែពង្រីកទៅក្នុងដែនឌីជីថល ដែលទាមទារឱ្យយើងត្រូវរៀបចំការឆ្លើយតបរួម។

លោកឧត្តមសេនីយ៍ឯក ROY M GALIDO បានលើកឡើងថា តាមរយៈសកម្មភាពហ្វឹកហាត់នេះមិនត្រឹមតែក្លាយជាទាហានដែលមានសម្ថភាពជាងមុនទេ ប៉ុន្តែ ក៏បានស្វែងយល់ពីវិធីធ្វើការជាដៃគូមិត្តភាពដើម្បីបង្កើតសន្តិភាព និងសុវត្ថិភាពនៅក្នុងតំបន់។ ការបញ្ចប់សកម្មភាពហ្វឹកហាត់មួយនេះមិនត្រឹមតែជួយបង្កើនជំនាញ និងសមត្ថភាពរបស់កងទ័ពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងទំនាក់ទំនងសហប្រតិបត្តិការយោធា និងមិត្តភាពរវាងកងទ័ពជើងគោកហ្វីលីពីន និងកង ទ័ពជើងគោកព្រះរាជាណាចក្រកម្ពុជា។
«ភាពជោគជ័យនៃការខិតខំប្រឹងប្រែងនេះបង្ហាញអំពីការពិតដ៏សំខាន់មួយថា មិនមានប្រទេសណាដែលអាចឈរឯកឯងក្នុងការស្វែងរកសន្តិភាព និងសុវត្ថិភាពបានទេ។ យើងត្រូវហ្វឹកហាត់រួមគ្នា សិក្សារួមគ្នា និងអភិវឌ្ឍរួមគ្នាដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសហការ និងការធ្វើការជាមួយគ្នានៅក្នុងតំបន់ដែលជាគន្លងសំខាន់នៃស្ថិរភាពនៅតំបន់អាស៊ីអាគ្នេយ៍»។ នេះជាការលើកឡើងបន្ថែមរបស់លោកឧត្តមសេនីយ៍ឯក ROY M GALIDO។

ឧត្តមសេនីយ៍ឯក ROY M GALIDO បានថ្លែងថាបបទពិសោធន៍ដែលទទួលបាននាពេលនេះ នឹងធ្វើឱ្យកងទ័ពទាំងពីរដឹងលើសពីអ្វីដែលមានក្នុងបន្ទាយ ឬថ្នាក់រៀន។ បទពិសោធន៍មេរៀននេះនឹងជួយសង្គ្រោះជីវិត ការពារសហគមហ៍ ហើយនឹងបម្រើជាតិ មាតុភូមិនៅក្នុងពេលវេលា ដែលមានសង្គ្រាម និងវិបត្តម្មវិធីហ្វឹកហាត់នេះ មិនមែនត្រឹមតែជាសវនកម្ម ដើម្បីបង្កើនសមត្ថភាពនោះទេ ប៉ុន្តែវាជាវេទិកាសម្រាប់សហការណ៍ ស្ម័គ្រចិត្ត និងការគោរពគ្នាទៅវិញទៅ មករវាងកងទ័ពទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង