ក្រុមហ៊ុន Meta និងអ្នកវិនិយោគឈានដល់កិច្ចព្រមព្រៀងបញ្ចប់ការកាត់ក្ដីរឿងរ៉ាវឯកជនភាពសរុប ៨ ពាន់លានដុល្លារ

(បរទេស)÷ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្រុមហ៊ុន Meta Platforms (ដែលត្រូវបានស្គាល់ថាជា Facebook មុននេះ) និងក្រុមអ្នកវិនិយោគបានឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់ការកាត់ក្ដីមួយដែលដើមទុនអះអាងថា អតិថិជនបានខូចខាតដល់ ៨ ពាន់លានដុល្លារ ដោយសារតែភាពអសកម្មក្នុងការពារឯកជនភាពអ្នកប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters
ករណីនេះបានចោទប្រកាន់លោក Mark Zuckerberg នាយកប្រតិបត្តិរបស់ Meta និងអ្នកដឹកនាំជាន់ខ្ពស់មួយចំនួន ដូចជា អតីតប្រធានប្រតិបត្តិ Sheryl Sandberg និងសមាជិកក្រុមប្រឹក្សាភិបាលមួយចំនួន រួមទាំងមហាសេដ្ឋី Marc Andreessen។
អ្នកវិនិយោគបានស្នើឲ្យអ្នកដឹកនាំទាំងនេះប្រើប្រាស់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនដើម្បីសងប្រាក់ពិន័យ និងថ្លៃសំណងចំនួនពាន់លានដុល្លារ ដែលក្រុមហ៊ុនបានបង់បំណុលឲ្យអាជ្ញាធរជាតិអាមេរិក។
ករណីនេះមានទំនាក់ទំនងជាមួយការលេចធ្លាយព័ត៌មានថា ក្រុមហ៊ុន Cambridge Analytica បានចូលប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់ Facebook រាប់លាននាក់ ដោយគ្មានការអនុញ្ញាត។ យោងទៅតាមការចោទប្រកាន់ Meta មិនបានអនុវត្តតាមកិច្ចព្រមព្រៀងជាមួយ FTC នៅឆ្នាំ ២០១២ ដែលនាំឲ្យមានការពិន័យ ៥ ពាន់លានដុល្លារ នៅឆ្នាំ ២០១៩។
ការកាត់ក្ដីនេះ ត្រូវបានផ្អាកនៅថ្ងៃទីពីរនៃការឆ្លើយបកស្រាយ បន្ទាប់ពីភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀង។ ព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងមិនទាន់ត្រូវបានបង្ហាញសាធារណៈនៅឡើយទេ។
លោក Zuckerberg និងសមាជិកគណៈដឹកនាំបានបដិសេធចោលការចោទប្រកាន់។ ក្រុមហ៊ុន Meta បានថ្លែងថា គាត់បានវិនិយោគពាន់លានដុល្លារ ដើម្បីពង្រឹងសុវត្ថិភាពឯកជនភាពអ្នកប្រើប្រាស់ ចាប់តាំងពីឆ្នាំ ២០១៩ មកម្តង។
