អភិបាលរងខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំបិទវគ្គសវនកម្មរវាងអាជ្ញាធរសវនកម្មជាតិ និងរដ្ឋបាលខេត្តមណ្ឌលគិរី

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោក នួន សារ៉ន អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបិទវគ្គសវនកម្មរវាងអាជ្ញាធរសវនកម្មជាតិ និងរដ្ឋបាលខេត្តមណ្ឌលគិរី តាមរយៈប្រព័ន្ធអនឡាយ Zoom។
កិច្ចប្រជុំដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីនាយក នាយករង ទីចាត់ការ អង្គភាព ចំណុះរដ្ឋបាលសាលាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ អគារ គ អគារដ្ឋបាលខេត្ត៕

