**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

សម្តេចតេជោ៖ ការបញ្ចូលសមាជិកអាស៊ានថ្មី មិនមែនជាបន្ទុករបស់សមាជិកចាស់នោះទេ តែជាការរួមចំណែក ហើយវាជាការចាំបាច់ដែលយើងត្រូវការរួបរួមក្នុងតំបន់ និងធ្វើឱ្យតំបន់មានការរីកលូតលាស់

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍លោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវប្រធានរដ្ឋសភា និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំក្រុមអ្នកនយោបាយរបស់អន្តរសភាអាស៊ានលើកទី១៦ (AIPA Caucus)។

សម្ដេចបានសម្តែងនូវក្តីរីករាយដែលបានជួបលោកជំទាវ ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបនាឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេច នៅទីម័រឡេស្តេ កាលពីខែឧសភាកន្លងទៅ ហើយជាមួយគ្នានេះ ក៏រីករាយដែលអាស៊ានបានសម្រេចទទួលទីម័រឡេស្តេ ជាសមាជិកពេញសិទ្ធិ នៅខែតុលា ឆ្នាំ២០២៥ ខាងមុខដែលជាការសម្រេចបាននូវគោលដៅខ្លួន។

នាឱកាសជំនួបនេះ លោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្តេ បានសម្តែងនូវការគោរពអរគុណ និងជាកិត្តិយស ចំពោះការទទួលស្វាគមន៍របស់ សម្តេចតេជោ និងបដិសណ្ឋារកិច្ចនានាដែលកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AIPA បានផ្តល់ជូនលោកជំទាវ និងគណៈប្រតិភូ។

លោកជំទាវបានលើកឡើងថា នេះជាលើកទី១ហើយ ដែលលោកជំទាវបានមកកម្ពុជា និងបានឃើញយល់ដឹងអំពីកម្ពុជា និងទន្ទឹមគ្នានេះ ផ្លាស់ប្តូរទស្សនៈគ្នានៅក្នុងឱកាសនៃកិច្ចប្រជុំ និងជំនួបនានាជាមួយភាគីកម្ពុជា។ ដោយស្ថានភាពកម្ពុជា និងទីម័រឡេស្តេ មានភាពស្រដៀងគ្នានោះ លោកជំទាវនឹងពាំនាំបទបពិសោធន៍មេរៀនទាំងនោះទៅទីម័រឡេស្តេ។ ជាមួយគ្នានេះ លោកជំទាវសង្ឃឹមថា ក្នុងនាមបងប្អូនអាស៊ាន កម្ពុជានឹងបន្តរួមដំណើរជាមួយគ្នា ហើយជឿជាក់ថា នៅក្នុងដំណើរនេះ ទីម័រឡេស្តេអាចប្រែក្លាយការប្រឈមនានា ទៅជាកាលានុវត្តភាព។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដែលលោកជំទាវបានលើកឡើង និងបានរំលឹកអំពីការទទួលបដិសណ្ឋារកិច្ចដ៏អស្ចារ្យ ប្រកបដោយភាពរាក់ទាក់ ស្និទ្ធស្នាល និងការជឿទុកចិត្ត ជូនចំពោះសម្តេច នៅក្នុងឱកាសទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេ។ នៅក្នុងន័យនេះ សម្តេចបានថ្លែងអំណរគុណ និងទន្ទឹមគ្នានេះ តាមរយៈលោកជំទាវ ផ្តាំផ្ញើនូវការសួរសុខទុក្ខឯកឧត្តមបណ្ឌិតប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្រ្តីទីម័រឡេស្តេ ដែលជាមិត្តចាស់។

សម្តេចតេជោបានលើកឡើងនូវភាពជឿជាក់ចំពោះទីម័រឡេស្តេជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ដោយសម្តេចបានបង្ហាញពីស្ថានភាពខុសគ្នារវាងកម្ពុជា និងទីម័រឡេស្តេ ទាំងទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម នៅពេលដែលប្រទេសទាំងពីរចូលជាសមាជិកអាស៊ានដំបូង។ ជាមួយនឹងភាពអំណត់ទន្ទឹងរង់ចាំតាំងពីឆ្នាំ២០១១ សម្តេចតេជោបានលើកបន្ថែមថា ទីម័រឡេស្តេក៏បានបោះជំហានអភិវឌ្ឍខ្លួនទៅលើផ្នែកផ្សេងៗ រួមទាំងធនធានមនុស្ស។

សម្តេចបានគូសបញ្ជាក់ឡើងវិញថា ការបញ្ចូលសមាជិកអាស៊ានថ្មី មិនមែនជាបន្ទុករបស់សមាជិកចាស់នោះទេ តែជាការរួមចំណែក ហើយវាជាការចាំបាច់ដែលយើងត្រូវការរួបរួមក្នុងតំបន់ និងធ្វើឱ្យតំបន់មានការរីកលូតលាស់។

នៅក្នុងក្របខ័ណ្ឌទ្វេភាគី សម្តេចតេជោបានចង្អុលបង្ហាញអំពីសក្តានុពលនៃសន្តិសុខស្បៀងរបស់កម្ពុជា ខណៈដែលទីម័រឡេស្តេមានសក្តានុពលសន្តិសុខថាមពល ដែលជាកត្តាបំពេញឱ្យគ្នាទៅវិញទៅមក។ នៅក្នុងបរិបទនេះ សម្តេចសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងធ្វើការជាមួយគ្នាបង្កើតភាពជាដៃគូ ដើរជាមួយគ្នាក្នុងនាមជាប្រទេសអភិវឌ្ឍតិចតួច និងបន្តចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។

ឆ្លៀតនៅក្នុងឱកាសនៃជំនួបនេះ សម្តេចតេជោ បានចែករំលែកអំពីមូលដ្ឋាន និងទស្សនៈវិស័យនៃការសម្រេចចិត្តរបស់សម្តេច ក្នុងការផ្ទេរអំណាចជូនថ្នាក់ដឹកនាំជំនាន់ថ្មី ដែលនោះគឺដើម្បីសន្តិភាព ស្ថិរភាពយូរអង្វែង ការអភិវឌ្ឍ និងជៀសវាងនូវការច្រំដែលនៃប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលតែងតែមានជម្លោះនៅពេលមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ។

នៅចុងបញ្ចប់ សម្តេចតេជោ បានជូនពរលោកជំទាវ Maria Fernanda Lay ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ច និងការចូលរួមកិច្ចប្រជុំនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង