**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន

«ប្រទេសចិនស្អាត» ទស្សនាទានដល់ពិភពលោកក្នុងចរន្តនៃការអភិវឌ្ឍសេដ្ឋកិច្ចបៃតងប្រកបដោយចីរភាព

«ប្រទេសចិនស្អាត» ជាបញ្ញត្តិដ៏ពេញនិយមនៅក្នុងប្រទេសចិនដែលមិនត្រឹមតែជាយុទ្ធសាស្ត្របរិស្ថានជាតិរបស់ខ្លួននោះទេ វាថែមទាំងផ្តល់នូវកំណើនយ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ច និងផ្តល់ជាទស្សនាទានដល់នយោបាយការទូតពីប្រទេសចិនទៅដល់ទស្សនវិជ្ជាសកល។ «ប្រទេសចិនស្អាត» ជាប្រព័ន្ធគំនិតដែលផ្តល់ទឡ្ហីករណ៍ប្រកបដោយវិទ្យាសាស្ត្រស្តីពីទំនាក់ទំនងរវាងមនុស្សនិងធម្មជាតិគឺជាអង្គឯកភាពរួមគ្នា ហើយទស្សនៈនេះបានបន្តពង្រីកវិសាលភាពក្លាយជាអរិយធម៌អេកូឡូស៊ីស្របតាមប្រាជ្ញាចិនដែលបានផ្តួចផ្តើមនិងប្រតិបត្តិយ៉ាងស៊ីជម្រៅដោយលោក Xi Jinping ប្រធានរដ្ឋចិន។ ការកសាង«ប្រទេសចិនស្រស់ស្អាត» ជាគោលដៅនៃការអភិវឌ្ឍអរិយធម៌អេកូឡូស៊ីដែលមានភាពប្រទាក់ក្រឡាគ្នា និងជាបើកជំពូកថ្មីរបស់ប្រទេសចិននៅក្នុងការលើកកម្ពស់បៃតងភាពយ៉ាងពេញលេញដល់ការកសាងសហគមន៍រួមជីវិត សុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ ចាក់បញ្ចូលទាំងស្រុងទៅក្នុងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ហើយក្លាយជាបទពិសោធន៍ដែលពិភពលោកកំពុងរៀនសូត្រតាមលំអានរបស់ប្រទេសចិន។ ជាសច្ចភាព នៅក្នុងសតវត្សរ៍ទី២១នេះ ប្រទេសចិនបានយល់ច្បាស់ថា ចរន្តនៃការអភិវឌ្ឍសេដ្ឋកិច្ច មនុស្សជាតិមិនអាចដាច់ពីបញ្ហាបរិស្ថានឡើយ ហើយភាពធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយធនធានធម្មជាតិ ការបំពុលបរិស្ថាន និងភាពមិនសមនឹងគ្នានៃការអភិវឌ្ឍតាមតំបន់ កំពុងបង្កឱ្យមានការចោទសួរជាថ្មីលើស្វ័យភាពនៃការអភិវឌ្ឍសង្គមមនុស្ស ដែលលើកទឹកចិត្តដល់ប្រទេសចិនបង្កើនទំហំពណ៌បៃតងក្នុងប្រទេសរបស់ខ្លួដោយបានពង្រីកឥតឈប់ឈរនូវផ្ទៃដីព្រៃឈើដែលចិនបានដាំដោយកម្លាំងមនុស្សទំហំសរុបរហូតដល់ទៅប្រហែល៨៧លានហិកតា ស្ថិតនៅលំដាប់ទីមួយលើពិភពលោក ពោលគឺប្រទេសចិនជាប្រទេសដែលបង្កើនចំនួនធនធានព្រៃឈើច្រើនបំផុតនិងក្នុងល្បឿនលឿនបំផុតលើពិភពលោក ហើយចូលសតវត្សរ៍ទី២១មក ក្នុងចំណោមទំហំព្រៃឈើដែលបង្កើតថ្មីលើពិភពលោក ទំហំ២៥%គឺស្ថិតក្នុងប្រទេសចិន។ ក្នុងបរិបទនេះ ប្រទេសចិនបាននិងកំពុងរះឡើងជាអ្នកដឹកនាំផ្នែកទស្សនវិស័យអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈគំនិត «ប្រទេសចិនស្អាត» ដែលផ្អែកលើបដិវត្តន៍គំនិតអេកូឡូស៊ីនិយម និង កិច្ចកសាងសហគមន៍រួមជីវិត។

«ប្រទេសចិនស្អាត» ជាបញ្ញត្តិដើរតាមលំអានទស្សនវិជ្ជាតាវ និងទស្សនវិជ្ជាខុងជឺដែលជាគ្រឹះមូលដ្ឋានជាសារវន្តដល់ការរស់នៅជាប់ជាមួយធម្មជាតិដើម្បីបង្កើតទំនាក់ទំនងជាសន្តិភាពនិងមានតុល្យភាពរវាងការអភិវឌ្ឍនិងបរិស្ថាន។ ក្នុងវិស័យទស្សនវិជ្ជាអភិវឌ្ឍន៍ ប្រទេសចិនបានបញ្ចេញទស្សនវិស័យដើម្បីផ្លាស់ប្តូរទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ចពីការរីកចម្រើនគ្មានដែនកំណត់ ទៅជាការរីកចម្រើនដែលមានសុវត្ថិភាពនិងបែបចីរភាព។ បញ្ញត្តិ «ប្រទេសចិនស្អាត» ជាទស្សនវិជ្ជាចិនដែលបានផ្តោតលើគុណភាពជំនួសបរិមាណ និងផ្តល់ជាគតិដល់មនុស្សជាតិឱ្យយល់យ៉ាងច្បាស់ថាប្រទេសចិនបាននិងកំពុងផ្តល់បច្ច័យទានពីការថែរក្សាបរិស្ថានមិនមែនជាឧបសគ្គនៃអភិវឌ្ឍទេ ប៉ុន្តែជាមូលដ្ឋានសម្រាប់និន្នាការវឌ្ឍនភាពរីកចម្រើនដ៏ប្រសើរនៃសេដ្ឋកិច្ចបៃតងដោយរួមបញ្ចូលនូវកំណើនទេសចរដែលជាមាសបៃតងថែមទៀតផង។ បញ្ញត្តិ «ប្រទេសចិនស្អាត» ក៏ផ្តល់គំរូភាពជាសកលថា ការអភិវឌ្ឍតាមបែបផែនចិនបន្តរក្សាភាពគង់វង្សនៃធនធានធម្មជាតិរបស់ពិភពលោក ពោលគឺបញ្ញត្តិនេះបានផ្ទេរទៅភាពជាដៃគូសកលដោយបានផ្ដល់ជំនួយបច្ចេកទេស និងគំនិតសម្រាប់ការអភិវឌ្ឍបៃតងដល់ប្រទេសនានា ជាពិសេសសម្រួចដល់ការអនុវត្តគម្រោងបៃតងនានាក្នុងក្របខណ្ឌ «ខ្សែក្រវាត់និងផ្លូវ» ជាក់ស្តែងផលិតផលរថយន្តអគ្គិសនីរបស់ប្រទេសចិនបានក្លាយជាម៉ាកផលិតផលសកលប្រកបដោយទំនុកចិត្ត ដែលនេះជាការរួមចំណែកដល់ពិភពលោកក្នុងការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ ព្រមទាំងជាការប្តេជ្ញាចិត្តប្រកបដោយទំនួលខុសត្រូវរបស់ប្រទេសចិនសម្រាប់ផែនដីដែលជាផ្ទះរួមរបស់យើងលើអព្យាក្រឹតកាបូននៅក្នុងលំហអាកាស។បញ្ញត្តិ «ប្រទេសចិនស្អាត» ត្រូវបានអ្នកសិក្សាស្រាវជ្រាវយល់ស្របគ្នាថាជាទស្សនវិជ្ជាមួយដែលផ្តល់លំនាំអភិវឌ្ឍជឿនលឿន និងជាឯកសារសកលស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពដោយស្ថិតនៅលើមូលដ្ឋាន ជាអ្នកការពារយ៉ាងខ្ជាប់ខ្ជួនដល់បរិស្ថានសកលដោយរក្សាបាននូវស្មារតីប្រយុទ្ធមិនរួញរាយកជ័យជម្នះលើសមរភូមិដើម្បីប្រឆាំងនឹងការបំពុលបរិស្ថាន និងការបំផ្លិចបំផ្លាញអេកូឡូស៊ី ស្របនឹងទស្សនៈរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានថ្លែងកាលពីខែកក្កដា ឆ្នាំ២០២៣ ក្នុងសន្និសីទជាតិស្តីពីការការពារបរិស្ថាននិងអេកូឡូស៊ី ត្រូវបានប្រារព្ធឡើងនៅរដ្ឋធានីប៉េកាំង ដោយបានស្នើឱ្យលើកកម្ពស់ទូលំទូលាយការកសាងប្រទេសចិនដ៏ស្រស់ស្អាត និងពន្លឿនទំនើបកម្មនៃការរួមរស់ប្រកបដោយសុខដុមរមនារវាងមនុស្ស និងធម្មជាតិ។ ការណ៍នេះបានគូសបញ្ជាក់ថា ប្រទេសចិនបាននិងកំពុងចាក់បញ្ចូលក្នុងសង្គមរបស់ខ្លួននូវអរិយធម៌អេកូឡូស៊ីដែលជាមាគ៌ាឆ្ពោះទៅកាន់ទំនើបកម្មសង្គមនិយមតាមបែបផែនចិន ហើយដែលប្រជាជនចិនគ្រប់រូបយល់ស្របគ្នាថា «ការថែរក្សាអរិយធម៌អេកូឡូស៊ីប្រៀបដូចជាថែរក្សាកែវនេត្រារបស់ខ្លួន»។ បន្ថែមពីលើនេះ ពិភពលោកបានចងចាំងយ៉ាងច្បាស់ថា ១៨ ឧសភា ឆ្នាំ២០១៨ ជាគីឡូម៉ែត្រចេញដំណើរនូវបន្ទាត់ក្រហមនៃការការពារបរិស្ថានអេកូឡូស៊ីក្នុងប្រទេសចិនចាក់បញ្ចូលបន្ថែមទៅក្នុងកិច្ចព្រមព្រៀងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ ដែលប្រទេសចិនជាជើងឯកក្នុងការផ្តួចផ្តើម និងជាប្រតិបត្តិករយ៉ាងខ្ជាប់ខ្ជួនដល់កិច្ចព្រមព្រៀងប៉ារីសនេះ។

ជារួម «ប្រទេសចិនស្អាត» បានពន្លាតទស្សនៈប្រកបដោយគតិបណ្ឌិតរបស់លោក Xi Jinping ប្រធានរដ្ឋចិន ស្តីពី «ទឹកស្អាត ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» កាលពីថ្ងៃទី១៨ ខែឧសភា ២០០៥ ហើយក៏ជាពន្លាតវិសាលភាពនៃទិវាជាតិអរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិនដោយបានចេញដំណើរពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដែលបានជួយយ៉ាងសកម្មដល់សេដ្ឋកិច្ចរបស់ប្រទេសចិនដែលធានាលើសន្តិសុខថាមពល និងប្រគល់មេឃពណ៌ខៀវដល់ប្រជាជនចិនដើម្បីសន្តិសុខស្បៀង និងធានាការចែករំលែកគំរូភាពដល់សហគមន៍អន្តរជាតិពីបទពិសោធន៍យ៉ាងជោគជ័យស្តីពីការអភិវឌ្ឍនប្រកបដោយចីរភាព និងសុខភាពល្អមាំធន់ខ្លាំងនៃសង្គម-សេដ្ឋកិច្ចរបស់ប្រទេសចិន។ បន្ថែមពីលើនេះ បញ្ញត្តិ «ប្រទេសចិនស្អាត» បានជួយដល់មនុស្សចាស់របស់ប្រទេសចិនមានជីវភាពរស់នៅកាន់តែប្រសើរឡើង ឬជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ប្រាក់របស់ប្រទេសចិន ហើយដែលតាមរយៈនេះត្រូវបានអ្នកវិភាគសេដ្ឋកិច្ចបានផ្តល់ទឡ្ហីករណ៍ថា ក្នុងឆ្នាំ២០៣៥ សេដ្ឋកិច្ចពណ៌ប្រាក់របស់ប្រទេសចិននឹងកើនដល់៣០ទ្រីលានប្រាក់យាន់ចិន៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង