រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី វិន ស៊ីធួន អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ពិធីខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ ខែមិថុនា ឆ្នាំ២០២៥។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីនាយិការង រដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការ កងកម្លាំងទាំងបី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីអភិបាល អភិបាលរង ក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ មន្ត្រីជំនាញពាក់ព័ន្ធ អ៊ំ ពូ មីង អតីតយុទ្ធជន បច្ចុប្បន្នអតីតយុទ្ធជននៅក្នុងខេត្តមណ្ឌលគិរីមានចំនួនសរុប ៤៦៥នាក់ ជនពិការ ៣២នាក់ និវត្តជន ២៣៩នាក់ ជនបាត់បង់សមត្ថភាពការងារ ០៣នាក់ គ្រួសារជនពលី ៣៩នាក់ និងគ្រួសារជនមរណៈ ១០០នាក់ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ ខ អគាររដ្ឋបាលខេត្ត៕

