**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៨

ភ្នំពេញ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ ទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៨ (២១ មិថុនា ២០២៥) ព្រមទាំងពិធីចែកអំណោយ ជូនដល់អតីតយុទ្ធជនដែលមានជីវភាពខ្វះខាតជនរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយដោយយថាហេតុផ្សេងៗ នៅក្នុងភូមិផ្ទះអតីតយុទ្ធជន ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ទិវានេ ប្រារព្ធឡើងនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី អតីតយុទ្ធជន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអានសារលិខិត នាំនូវសេចក្តីនឹករឭក និងការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះអតីតយុទ្ធជនទាំងអស់ទូទាំងខេត្ត ។

ជាមួយគ្នានោះ ឯកឧត្តម បានលើកឡើងថា យោងលើប្រវត្តិហែលឆ្លងយ៉ាងច្រើនដំណាក់កាល ជាមួយនឹងការបូជាលះបង់ឥតគណនារបស់អតីតយុទ្ធជន នាពេលកន្លងមក បន្ថែមពីលើគោលនយោបាយគិតគូរល្អិតល្អន់ចំពោះអតីតយុទ្ធជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ក៏បានកំណត់យក ថ្ងៃ ២១ មិថុនា ជារៀងរាល់ឆ្នាំ ជាទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំលឹកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ធំធេងមិនអាចកាត់ថ្លៃបានរបស់វីរយុទ្ធជន វីរយុទ្ធនារី ដែលជាអតីតកងកម្លាំងប្រដាប់អាវុធប្រកបដោយមនសិការស្នេហាជាតិ និងការលះបង់ដ៏ខ្ពស់បំផុត។ ម្យ៉ាងទៀត មិនត្រឹមតែថ្ងៃ ២១ មិថុនានោះទេ គឺយើងនឹកឃើញ និងដឹងគុណពួកគាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែគ្រាន់តែការកំណត់ទិវានេះ គឺជាឱកាសជួបជុំដ៏មហោឡារិកមួយ ដែលអាចឲ្យបងប្អូនអតីតយុទ្ធជន បានជួបជុំមិត្តចាស់ មិត្តរួមអាវុធ រំលឹកឃើញនូវអនុស្សាវរីយ៍ល្អៗ ដែលគឺជាការបំផុសស្មារតីដ៏សំខាន់មួយ សម្រាប់អតីតកងកម្លាំងរបស់យើង។

ឯកឧត្តម ប៉ែន កុសល្យអភិបាលខេត្ត បានគូសបញ្ជាក់ថា ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយសំខាន់ៗនានារបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្ត ការផ្តល់ឱកាស និងការលើកកម្ពស់ជីវភាព ត្រូវបានផ្តល់ឲ្យយ៉ាងទូលំទូលាយជូនដល់អតីតយុទ្ធជន រួមទាំងនិវត្តជន និងជនពិការបាត់បង់សមត្ថភាពការងារទាំងអស់ទូទាំងប្រទេស។

បន្ថែមពីនេះ ឯកឧត្តម ក៏កោតសរសើរចំពោះមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់កិច្ចសហការល្អប្រសើរជាមួយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ ក្នុងការបង្កលក្ខណៈគ្រប់លទ្ធភាពជួយដល់អតីតយុទ្ធជន ដែលគឺជាកម្លាំងចិត្ត និងក្តីសង្ឃឹមដ៏មិនអាចកាត់ថ្លៃបាន និងប្រៀបដូចជាការតបស្នងគុណូបការៈដ៏ធំធេងចំពោះពួកគាត់ទាំងអស់គ្នា។

បើតាមរបាយការណ៍ស្វាគមន៍របស់លោក អ៊ុន លំអង់ ប្រធាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា៖ អតីតយុទ្ធជន ជានិវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ ជនពលី និងជនមរណៈទូទាំងខេត្តត្បូងឃ្មុំ សរុបចំនួន៣,០២៨នាក់ ក្នុងនោះ និវត្តជនចំនួន១,១១០នាក់ ជនបាត់បង់សមត្ថភាពការងារចំនួន៤៣នាក់ ជនពិការចំនួន៩៣១នាក់ ជនពលី៦០៥នាក់ និងមរណៈចំនួន ៣៣៩នាក់ ចំណាយថវិកាប្រចាំខែសរុបចំនួន១៣ ,១០៦,៧៣៨,១២៦រៀល។

ចប់ប្រសាសន៍សំណេះសំណាល ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានចែកអំណោយ ជូនដល់អតីតយុទ្ធជនដែលមានជីវភាពខ្វះខាតជនរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយដោយយថាហេតុផ្សេងៗ ចំនួន២០៦គ្រួសារ ក្នុង១គ្រួសារៗទទួលបាន អង្ករ១បេ ទឹកត្រី ទឹកសុីអ៉ីវ ត្រីខ មី និងថវិការ៥ម៉ឺនរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង