ធនាគារជាតិនៃកម្ពុជា៖ ជនអនាមិកមួយចំនួនបានក្លែងបន្លំ ជាថ្នាក់ដឹកនាំ និងប្រើប្រាស់អាសយដ្ឋានអុីម៉ែលក្លែងក្លាយក្រោមឈ្មោះធនាគារជាតិនៃកម្ពុជា ព្រមទាំងបណ្តាញសង្គមផ្សេងៗ ដើម្បីទាក់ទងទៅកាន់សាធារណជន ក្នុងចេតនាទុច្ចរិត

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា នាពេលថ្មីៗនេះ ជនអនាមិកមួយចំនួនបានក្លែងបន្លំ ជាថ្នាក់ដឹកនាំ និងប្រើប្រាស់អាសយដ្ឋានអុីម៉ែលក្លែងក្លាយក្រោមឈ្មោះធនាគារជាតិនៃកម្ពុជា ព្រមទាំងបណ្តាញសង្គមផ្សេងៗ ដើម្បីទាក់ទងទៅកាន់សាធារណជន ក្នុងចេតនាទុច្ចរិតដូចជា រៃអង្គាសប្រាក់ ផ្ទេរប្រាក់ ផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬការទិញ-លក់ទំនិញ និងសេវាកម្មផ្សេងៗ។
ធនាគារជាតិនៃកម្ពុជា សូមបដិសេធទាំងស្រុងចំពោះទង្វើរបស់បុគ្គលទុច្ចរិតទាំងនោះ និងសូមអំពាវនាវឱ្យសាធារណជនមេត្តាបង្កើនការប្រុងប្រយ័ត្នជាប់ជាប្រចាំ ដើម្បីកុំឱ្យធ្លាក់ចូលក្នុងល្បិចឆបោកណាមួយ ដែលអាចនាំឱ្យជាប់ពាក់ព័ន្ធនឹងទង្វើខុសច្បាប់ និងបាត់បង់ប្រាក់កាស ឬទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
សូមសាធារណជនសហការជូនដំណឹងពាក់ព័ន្ធនឹងករណីបែបនេះ និងផ្ទៀងផ្ទាត់ព័ត៌មានជាមួយធនាគារជាតិនៃកម្ពុជា តាមរយៈទូរស័ព្ទ ៖ (៨៥៥) ២៣ ៩៩០ ១៩៦ , Email: [email protected] ៕

