**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ

លទ្ធផលវិភាគសិក្សាវិទ្យាសាស្រ្តមួយបានបង្ហាញថា មនុស្សប្រមាណ ២៣០០នាក់ បានបាត់បង់ជីវិត ដោយសារមូលហេតុពាក់ព័ន្ធជាមួយអាកាសធាតុក្តៅ នៅទីក្រុងចំនួន១២នៃទ្វីបអឺរ៉ុប

ព្រុចសែល៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា លទ្ធផលវិភាគសិក្សាវិទ្យាសាស្រ្តមួយ ចេញផ្សាយនៅថ្ងៃពុធ ទី៩ ខែកក្កដា បានបង្ហាញថា មនុស្សប្រមាណ ២៣០០នាក់ បានបាត់បង់ជីវិត ដោយសារមូលហេតុពាក់ព័ន្ធជាមួយអាកាសធាតុក្តៅ នៅទីក្រុងចំនួន១២នៃទ្វីបអឺរ៉ុប អំឡុងបាតុភូតរលកកម្តៅធ្ងន់ធ្ងរ ដែលទើបតែបានបញ្ចប់ទៅវិញ កាលពីសប្តាហ៍មុន។

ការសិក្សានេះបានផ្តោតទៅលើរយៈពេល១០ថ្ងៃ ដែលបញ្ចប់កាលពីថ្ងៃទី២ ខែកក្កដា ខណៈអំឡុងពេលនោះ តំបន់ភាគខាងលិចអឺរ៉ុប មួយផ្នែកធំ បានស្ថិតក្រោមការវាយប្រហារដោយរលកកម្តៅ ជាមួយសីតុណ្ហភាពកើនហួស៤០អង្សាសេ និងភ្លើងឆេះព្រៃរីករាលដាល នៅប្រទេសមួយចំនួន។

យោងតាមការសិក្សា ដែលធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅគ្រឹះស្ថានអប់រំ Imperial College London និង London Schoolof Hygiene and Tropical Medicine ក្នុងចំណោមមនុស្ស ២៣០០នាក់ ដែលត្រូវបានវាយតម្លៃថាស្លាប់អំឡុងរយៈពេល១០ថ្ងៃខាងលើ មាន១៥០០ករណី ត្រូវបានភ្ជាប់ជាមួយការប្រែប្រួលអាកាសធាតុ ដែលជាកត្តាបង្កឱ្យបាតុភូតរលកកម្តៅ កាន់តែមានសភាពធ្ងន់ធ្ងរ។

លោក Ben Clarke អ្នកស្រាវជ្រាវនៅ Imperial College London បាននិយាយថា ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យ សីតុណ្ហភាពអំឡុងរលកកម្តៅ កើនឡើងខ្លាំងជាងធម្មតា ហេតុនេះហើយនាំឱ្យវាកាន់តែមានគ្រោះថ្នាក់ឆ្ងាយជាងមុន។ ការសិក្សាខាងលើ ត្រូវបានផ្តោតចំពោះទីក្រុងចំនួន១២នៅអឺរ៉ុប រួមមានទាំង Barcelona, Madrid, London និង Milan ជាទីដែលអ្នកវិទ្យាសាស្រ្តនិយាយថា ការប្រែប្រួលអាកាសធាតុ បានបង្កើនសីតុណ្ហភាពរលកកម្តៅ៤អង្សាសេ។

គួរបញ្ជាក់ថា ខែមុន គឺជាខែមិថុនាដែលក្តៅបំផុតលំដាប់ទី៣ក្នុងកំណត់ត្រា សម្រាប់ភពផែនដី នៅពីក្រោយខែមិថុនា កាលពីឆ្នាំ២០២៤ និងខែមិថុនា ឆ្នាំ២០២៣។ សម្រាប់តំបន់ភាគខាងលិចអឺរ៉ុប ខែមិថុនា ឆ្នាំនេះ គឺជាខែមិថុនា ដែលក្តៅជាងគេបង្អស់ក្នុងកំណត់ត្រា៕

អត្ថបទដែលជាប់ទាក់ទង