**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

រថភ្លើងល្បឿនលឿន ៖ «ល្បឿនចិន»ដែលជំរុញការតភ្ជាប់គ្នានៃពិភពលោក

បច្ចុប្បន្ន រថភ្លើងល្បឿនលឿនបានក្លាយជា«នាមប័ណ្ណ»ថ្មីនៃផលិតផលគមនាគមន៍បច្ចេកវិទ្យាខ្ពស់របស់ចិន ដែលត្រូវបានគេហៅថា«ល្បឿនចិន» ។ ការប្រសូត្រឡើងនៃរថភ្លើងល្បឿនលឿនមិនត្រឹមតែបានផ្តល់ជម្រើសថ្មីនិងភាពងាយស្រួលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃវិស័យគមនាគមន៍និងដឹកជញ្ជូនរបស់ប្រទេសចិនផងដែរ ។
•ជំហានលោតផ្លោះពីលេខរៀងនៅបាតតារាងដល់កំពូលតារាង
កាលពីដើម រថភ្លើងធម្មតារបស់ចិនបរចេញពីខេត្តមួយទៅខេត្តមួយត្រូវចំណាយពេលរាប់ម៉ោងឬរាប់សិបម៉ោងឡើងទៅ បើទៅខេត្ត-ក្រុងឆ្ងាយៗត្រូវចំណាយពេលរហូតដល់ទៅ ២-៣ ថ្ងៃ ។ ភាពទន់ខ្សោយនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកបានក្លាយជាចំណុចខ្សោយមួយនៃសេដ្ឋកិច្ចចិន ។ នៅទសវត្សរ៍ឆ្នាំ ៧០ នៃសតវត្សរ៍មុន បន្ទាប់ពីថ្នាក់ដឹកនាំចិនធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន និងបានធ្វើដំណើរតាមរថភ្លើងធុនស្រាលរបស់ជប៉ុន ការសម្រេចចិត្តសាងសង់រថភ្លើងល្បឿនលឿនរបស់ចិនបានដក់ជាប់ក្នុងចិត្តរបស់ថ្នាក់ដឹកនាំចិន និងបានក្លាយជា«សុបិនចិន»កាលនោះដែលតាំងចិត្តថា«ចិនធ្វើបាន» ។
លុះដល់ឆ្នាំ ២០០៤ ចិនបាននាំចូលបច្ចេកទេសសាងសង់រថភ្លើងល្បឿនលឿនពីបរទេស ហើយសិក្សានិងអភិវឌ្ឍដោយខ្លួនឯង បង្កើតបានជាការច្នៃប្រឌិតថ្មីខាងបច្ចេកទេសសាងសង់ ដែលជាទីចាប់ផ្តើមនៃការងើបឡើងយ៉ាងឆាប់រហ័សនៃវិស័យគមនាគមន៍ផ្លូវដែករបស់ចិន ។ បន្ទាប់ពីឆ្នាំ ២០១១ រថភ្លើងល្បឿនលឿនដែលប្រទេសចិនស្រាវជ្រាវនិងអភិវឌ្ឍដោយខ្លួនឯងមានល្បឿន ៣៥០ គីឡូម៉ែត្រ/ម៉ោង ការធ្វើដំណើរពីក្រុងប៉េកាំងទៅខេត្ត-ក្រុងជុំវិញចំណាយពេលតែក្នុងចន្លោះពីកន្លះម៉ោងទៅ ២-៣ ម៉ោងប៉ុណ្ណោះ ។ បច្ចុប្បន្ន បើទោះបីជាធ្វើដំណើរទៅកាន់ខេត្តឆ្ងាយៗក៏មានរថភ្លើងល្បឿនលឿនដែលមានបំពាក់គ្រែនិងមានប្រដាប់ប្រដាប្រើប្រាស់ដូចបន្ទប់សណ្ឋាគារ ហើយចេញដំណើរពីពេលយប់ ពេលព្រឹកព្រលឹមនឹងអាចទៅដល់ ពោលគឺគុណភាពនៃសេវាដឹកជញ្ជូនតាមផ្លូវដែករបស់ចិនត្រូវបានលើកកម្ពស់ទាំងល្បឿននិងផាសុកភាព ។
អ្វីដែលគួរបញ្ជាក់ គិតត្រឹមចុងឆ្នាំ ២០២៤ ការប្រតិបត្តិនៃគមនាគមន៍ផ្លូវដែករបស់ចិនមានប្រវែងសរុប ១៦,២ ម៉ឺនគីឡូម៉ែត្រ ក្នុងនោះរថភ្លើងល្បឿនលឿនមានប្រវែងសរុប ៤,៨ ម៉ឺនគីឡូម៉ែត្រ ដែលមានអត្រាលើសពី ៧០% នៃប្រវែងសរុបនៃរថភ្លើងល្បឿនលឿននៅទូទាំងពិភពលោក ។ ផ្តើមចេញពីលេខរៀងនៅបាតតារាងរហូតឡើងដល់កំពូលតារាង ការអភិវឌ្ឍបែបលោតផ្លោះនៃរថភ្លើងល្បឿនលឿនរបស់ចិនអាចនិយាយបានថាជាអច្ឆរិយមួយនៃវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់ពិភពលោក ។
•ចែករំលែកសមិទ្ធផលជាមួយពិភពលោក
«រត់តាមគេ-រត់ទន្ទឹមគេ-រត់នាំមុខគេ» នេះជាដំណើរការនៃការអភិវឌ្ឍរថភ្លើងល្បឿនលឿនរបស់ចិន ។ ប្រែពីការនាំចូលបច្ចេកទេសទៅជាការនាំចេញបច្ចេកទេស បទពិសោធអភិវឌ្ឍន៍រថភ្លើងល្បឿនលឿនរបស់ចិនបានក្លាយជាគំរូភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់ពិភពលោក ។ ជាពិសេស បន្ទាប់ពីលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនលើកឡើងគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» ការនាំចេញរថភ្លើងល្បឿនលឿនរបស់ចិនបានរួមចំណែកយ៉ាងសំខាន់សម្រាប់ការតភ្ជាប់គ្នានៃពិភពលោក ដែលបាននាំមកនូវផលប្រយោជន៍ទាំងខាងសេដ្ឋកិច្ចនិងជីវភាពរស់នៅសម្រាប់ប្រទេសនិងប្រជាជននៃប្រទេសពាក់ព័ន្ធ ។
ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុង ជាផ្លូវដែកល្បឿនលឿនទីមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមិនត្រឹមតែបានកែលម្អស្ថានភាពចរាចរណ៍ក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ឱកាសការងារយ៉ាងច្រើនសម្រាប់ពលរដ្ឋឥណ្ឌូណេស៊ីផងដែរ ។ គិតត្រឹមខែមិថុនា ឆ្នាំ ២០២៥ ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុង បានដឹកអ្នកដំណើរសរុបលើសពី ១០ លាននាក់ និងបើកបរដោយមានសុវត្ថិភាពក្នុងចម្ងាយសរុប ៤៦៣ ម៉ឺនគីឡូម៉ែត្រ ។
ក្រៅពីនេះ ការសាងសង់ផ្លូវដែកហុងគ្រី-ស៊ែរប៊ី ដែលជាគម្រោងរថភ្លើងល្បឿនលឿនទីមួយរបស់ចិននៅអឺរ៉ុបបាននាំឱ្យលោក Aleksandar Vučić ប្រធានាធិបតីស៊ែរប៊ីថ្លែងទាំងរំភើបចិត្តថា ផ្លូវដែកនេះនឹងលើកកម្ពស់យ៉ាងខ្លាំងនូវគុណភាពរស់នៅរបស់ប្រជាពលរដ្ឋស៊ែរប៊ី និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចស៊ែរប៊ី ជាពិសេសវាមានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ការអភិវឌ្ឍនាពេលអនាគត វាជាកាដូដ៏មានតម្លៃសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយ ។
បច្ចុប្បន្ន ប្រទេសចិនមានបទពិសោធនិងបច្ចេកទេសសាងសង់ផ្លូវដែកល្បឿនលឿនដ៏ចាស់ទុំនិងឈានមុខគេលើពិភពលោក ។ ការសាងសង់ផ្លូវដែកល្បឿនលឿនបានក្លាយជាម៉ាកផលិតផលបែប«ច្នៃប្រឌិតថ្មីដោយប្រទេសចិន» ដែលមិនត្រឹមតែបានបំពេញតម្រូវការសម្រាប់ការជ្រើសរើសមធ្យោបាយធ្វើដំណើររបស់ប្រជាជនចិនប៉ុណ្ណោះទេ ក៏បានផ្តល់ជាទំនិញសាធារណៈសម្រាប់ប្រទេសនានាដែលនាំមកនូវផលប្រយោជន៍ជូនដល់ប្រជាជនលើពិភពលោកផងដែរ ។ ការធ្វើដំណើរតាមរថភ្លើងល្បឿនលឿនដែលលឿនរហ័សនិងប្រកបដោយសុវត្ថិភាពបានក្លាយជាជម្រើសដ៏សំខាន់មួយរបស់អ្នកដំណើរជាតិនិងអន្តរជាតិ ពិសេសអ្នកដែលខ្លាចទីខ្ពស់ដែលមិនហ៊ានជិះយន្តហោះ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងធ្វើការទាក់ទងជាមួយក្រុមហ៊ុនផ្លូវដែកជាតិចិន ដើម្បីសិក្សាពីលទ្ធភាពសាងសង់ផ្លូវដែកល្បឿនលឿននៅកម្ពុជាផងដែរ ។ ជឿជាក់ថា នាពេលអនាគតមិនជាយូរប៉ុន្មាន ប្រជាពលរដ្ឋកម្ពុជាមុខជានឹងអាចដកបទពិសោធពី«ល្បឿនចិន» ដែលធ្វើដំណើរទៅកាន់ខេត្ត-ក្រុងទូទាំងប្រទេសចំណាយពេលយូរបំផុតត្រឹមតែ ២-៣ ម៉ោងប៉ុណ្ណោះ ។
រថភ្លើងល្បឿនលឿនដែលជានិមិត្តសញ្ញាមួយនៃ«ល្បឿនចិន» មិនត្រឹមតែរួមចំណែកតភ្ជាប់ពិភពលោកខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏តភ្ជាប់ដួងចិត្តប្រជាជននៃបណ្តាប្រទេស និងតភ្ជាប់គោលដៅនៃការអភិវឌ្ឍរួមនាពេលអនាគតផងដែរ ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង