**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស

បណ្ដាមេដឹកនាំនៃក្រុមប្រទេស BRICS ថ្កោលទោសការវាយប្រហារលើតំបន់ហ្កាហ្សា និងអ៉ីរ៉ង់

បរទេស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បណ្ដាមេដឹកនាំនៃក្រុមប្រទេស BRICS កាលពីថ្ងៃអាទិត្យ ទី៦ ខែកក្កដា បានថ្កោលទោសការវាយប្រហារលើតំបន់ហ្កាហ្សា និងអ៉ីរ៉ង់ ជាមួយការអំពាវនាវឱ្យ មានការធ្វើកំណែទម្រង់ស្ថាប័នពិភពលោក ក៏ដូចជាបង្ហាញឱ្យពិភពលោកបានឃើញថាប្លុករបស់ខ្លួនជាទីសុវត្ថិភាពសម្រាប់ការទូតពហុភាគី នៅចំពោះមុខជម្លោះហិង្សា និងសង្រ្គាមពាណិជ្ជកម្ម។

ខណៈវេទិកានៃក្រុមប្រទេស G7 និង G20 កំពុងប្រឈមនឹងការបែកបាក់ដោយសារនយោបាយ America First របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ការពង្រីកខ្លួន របស់ក្រុមប្រទេស BRICS បានបើកឱកាសថ្មីមួយសម្រាប់ការសម្របសម្រួលការទូត។

នៅឯសុន្ទរកថាបើកកិច្ចប្រជុំកំពូល BRICS ក្នុងទីក្រុង Rio de Janeiro ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានប្រដូច BRICS ទៅនឹងចលនាមិនចូលបក្សសម្ព័ន្ធកាលពីសម័យសង្រ្គាមត្រជាក់ ដែលបដិសេធមិនឈរនៅខាង ភាគីណាមួយទេ។

«BRICS គឺជាអ្នកស្នងបន្តពីចលនាមិនចូលបក្សសម្ព័ន្ធ ហើយខណៈប្រព័ន្ធពហុភាគីកំពុងរងការវាយប្រហារ ស្វ័យភាពរបស់ពួកគេកំពុងស្ថិតក្រោមការត្រួតពិនិត្យសាជាថ្មី»។ នេះជាការគូសបញ្ជាក់របស់លោក Lula។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមចេញផ្សាយកាលពីថ្ងៃអាទិត្យ បណ្ដាមេដឹកនាំនៃក្រុមប្រទេស BRICS បានចាត់ទុកថាការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទីតាំងរោងចក្រនុយក្លេអ៊ែរស៊ីវិលរបស់អ៉ីរ៉ង់គឺជាទង្វើបំពានច្បាប់អន្តជាតិ។

BRICS ក៏បានបង្ហាញការព្រួយបារម្ភផងដែរពីប្រជាជនប៉ាឡេស្ទីន ពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា និងបានថ្កោលទោសនូវអ្វីសេចក្ដីថ្លែងការណ៍រួមដដែលហៅថាការវាយប្រហារភេរវកម្មក្នុងតំបន់កាស្មៀប៉ែកខាង គ្រប់គ្រងដោយឥណ្ឌា។

គួរបញ្ជាក់ថា BRICS គឺជាប្លុកមួយបង្កើតឡើងដំបូងដោយមេដឹកនាំមកពីប្រេស៊ីល រុស្ស៉ី ឥណ្ឌា និងចិន នៅឯកិច្ចប្រជុំកំពូលជាលើកដំបូងកាលពីឆ្នាំ២០០៩ ហើយក្រោយមក អាហ្វ្រិកខាងត្បូងបានក្លាយជាសមាជិក ហើយកាលពីឆ្នាំ២០២៤ BRICS បានប្រកាសបញ្ចូលអេហ្ស៉ីប អេត្យូពី ឥណ្ឌូណេស៊ី អ៉ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ជាសមាជិក។ កិច្ចប្រជុំ BRICS នៅប្រេស៊ីលក្នុងឆ្នាំនេះ មិនមានវត្តមានលោកប្រធានាធិបតីចិន ស៊ី ជីនពីងនោះទេ ដោយលោកបានបញ្ជូននាយករដ្ឋមន្ត្រីឱ្យចូលរួមជាតំណាង ខណៈលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ក៏អវត្តមានដែរដោយសារដីកាចាប់ខ្លួនរបស់ ICC៕

អត្ថបទដែលជាប់ទាក់ទង