**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ

រដ្ឋបាលខេត្តបាត់ដំបង បើកវេទិកាពិគ្រោះយោបល់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល

បាត់ដំបង៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង លើកទី១០ ឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលដោយ ឯកឧត្តម អភិបាលរង នៃគណៈអភិបាលខេត្ត កងម្លាំងទាំង៣ប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុកទាំង១៤ លោក លោកស្រីតំណាងអង្គការ សមាគមចំនួន២៥៤រូប នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

វេទិកានេះធ្វើឡើង ក្នុងគោលបំណងពង្រឹង ពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលខេត្តបាត់ដំបង និងបណ្តាអង្គការ សមាគម សហគមន៍ ក្នុងការរួមចំណែកជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថាអង្គការសង្គមស៊ីវិលដែលបាននិងកំពុងអនុវត្តសកម្មភាពរបស់ខ្លួននៅក្នុងខេត្តបាត់ដំបងសរុបចំនួន ១៤៥អង្គការសមាគម អង្គការមិនមែនរដ្ឋាភិបាលចំនួន៩៣អង្គការ អង្គការអន្តរជាតិមានចំនួន ២៧អង្គការ សមាគមមានចំនួន២៥សមាគម ក្នុងចំណោមទិន្នន័យដែលក្រសួងមហាផ្ទៃផ្តល់ជូនដើម្បីឱ្យរដ្ឋបាលក្រុង ស្រុកចុះជំរឿនសរុបចំនួន ២៨៧អង្គការសមាគម ក្នុងនោះក៏មានអង្គការសមាគមមួយចំនួនបានបិទលែងដំណើរការ និងទិន្នន័យដែលក្រុមការងាររដ្ឋបាលខេត្តចុះស្រង់បានសរុបចំនួន៩៣អង្គការសមាគមបាននិងកំពុងប្រតិបត្តិការសកម្មភាពលើវិស័យសំខាន់ៗ ដូចជា វិស័យបរិស្ថាន ធនធានធម្មជាតិ,កសិកម្ម សន្តិសុខស្បៀង, សុខាភិបាល, អប់រំ វប្បធម៌, សង្គមកិច្ច ចិត្តសាស្ត្រ, កសិឧស្សាហកម្ម, វិជ្ជាជីវៈ, សេដ្ឋកិច្ចសង្គមកិច្ច, អភិបាលកិច្ច, សិទ្ធិមនុស្ស និងសាសនា ជាដើម។

ឯកឧត្តម សុខ លូ ថ្លែងឱ្យដឹងបន្ថែមថា រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបងជាទៀងទាត់ដើម្បីចង់ដឹងពីមតិយោបល់របស់អង្គការសង្គមស៊ីវិល សមាគម ដើម្បីការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ការឆ្លើយតបអំពីបញ្ហាប្រឈម ក្តីកង្វល់ និងតម្រូវការនានា។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រត្តិបត្តិការរវាងរដ្ឋបាលខេត្ត ក្រុង ស្រុក ជាមួយអង្គការ សមាគម ក្នុងការធ្វើការងារសង្គមគ្រប់ផ្នែកទាំងអស់បានល្អប្រសើរ។

ឯកឧត្តម បានបន្តទៀតថា កន្លងមករដ្ឋបាលខេត្តតែងតែមានកិច្ចសហការល្អ ជាមួយអង្គការ សមាគម សហគមន៍នៅតាមមូលដ្ឋាន ចូលរួមដោះស្រាយបញ្ហាប្រឈមនានា និងស្នើអង្គការ សមាគម សហគមន៍ ពង្រឹងការធ្វើទំនាក់ទំនងជាមួយរដ្ឋបាលតាមលំដាប់ថ្នាក់ រាល់ការធ្វើគម្រោងនីមួយៗ ត្រូវសហការគាំទ្រគ្នាចៀសវាងមានបញ្ហា។

សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបងតែងតែបានបង្កលក្ខណៈងាយស្រួលផ្តល់កិច្ចសហការល្អ និងសម្របសម្រួលឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពរបស់ខ្លួន នៅតាមបណ្តាមូលដ្ឋានក្នុងខេត្តបាត់ដំបង អនុលោមតាមច្បាប់ស្ដីពី សមាគម និងអង្គ ការមិនមែនរដ្ឋាភិបាល ព្រមទាំងគោលការណ៍ណែនាំនានា របស់ក្រសួងមហាផ្ទៃ តាមរយៈការជូនដំណឹងដល់រដ្ឋ បាលក្រុង/ស្រុក ឃុំ/សង្កាត់ ព្រមទាំងមន្ទីរ អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធចូលរួមបង្កលក្ខណៈងាយស្រួល ផ្តល់កិច្ចសហការ និងសម្របសម្រួលស្របតាមគោលការណ៍ច្បាប់។តាមរយៈវេទិកានេះ រដ្ឋបាលខេត្តបាត់ដំបងសង្ឃឹមថា កិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិលដែលបាននិងកំពុងប្រតិបត្តិការនៅក្នុងខេត្តបាត់ដំបងត្រូវបានពង្រឹងលើកកម្ពស់បន្ថែមតាមរយៈ ការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ការឆ្លើយតបអំពីបញ្ហាប្រឈម ក្តីកង្វល់ និងតម្រូវការនានា។

រដ្ឋបាលខេត្តសង្ឃឹមថា សមាគម សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់នៅក្នុងខេត្តបាត់ដំបង នៅតែរក្សាបាននូវកិច្ចទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរ និងអង្គភាពពាក់ព័ន្ធនានា ក្នុងការបន្តអនុវត្ត សកម្មភាពរបស់ខ្លួនស្របតាមគោលការណ៍ច្បាប់ ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលដ្ឋាន និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង