ឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំកម្លាំងចូលរួមបុណ្យបញ្ចុះខណ្ឌ សីមា និងត្រួតពិនិត្យទីតាំងស្នាក់ការ សមាគមអតីតយុទ្ធជន នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំគណៈស្នងការ និងកម្លាំងនគរបាលក្នុងខេត្ត ចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមា នៅវត្ត ប៊ុនរ៉ានីសែនជ័យ តំណាក់ត្រយឹង ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យ តំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ពិធីនេះធ្វើឡើងក្នុងបំណងអភិរក្ស និងបន្តប្រពៃណីវប្បធម៌បុរាណ ដែលជាប្រពៃណីព្រះពុទ្ធសាសនាខ្មែរ លោកស្នងការ និងក្រុមការងារ បានជូន បច្ច័យសរុបចំនួន៤,៨០០,០០០៛។
ក្រៅពីការចូលរួមបុណ្យបញ្ចុះខណ្ឌសីមា លោកស្នងការខេត្ត និងក្រុមការងារ ក៏បានធ្វើការទស្សនកិច្ច និងត្រួតពិនិត្យទីតាំងសាងសង់ស្នាក់ការសមាគមអតីតយុទ្ធជន ក្នុងមួយគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងក្តីសុខុមាលភាពរបស់អតីតយុទ្ធជននៅក្នុងតំបន់។
សកម្មភាពនេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំពោះសកម្មភាពសង្គម សាសនា និងកិច្ចការរួមផ្សេងៗ ដែលជួយជម្រុញស្ថិរភាពសន្តិសុខ និងការរួបរួមគ្នាជាឯកភាពរវាងប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី៕
