**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

គ្មានករណីបង្កៃគ្រាប់បែក នៅឃុំភ្នំសំពៅស្រុកបាណន់ នោះទេ!

បាត់ដំបង៖ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​មានកិត្តិយសសូមជម្រាបជូន​សាធារណជន​អ្នកសារព័ត៌មាន​និងអ្នកប្រើប្រាស់បណ្តា​ញសង្គមជ្រាបថាកាលពីវេលាម៉ោង១៣និង០០នាទីថ្ងៃទី៥ ខែ​កក្កដា​ ឆ្នាំ២០២៥​ ប្រជាពលរដ្ឋឈ្មោះវង្ស​ ផា​ ណា ភេទស្រី អាយុ៤១ឆ្នាំ រស់នៅក្រុមទី១៤ ភូមិភ្នសំពៅលិច​ ឃុំភ្នំសំពៅ​ ស្រុកបាណន់​ បានរាយការ​ណ៍មកសមត្ថកិច្ចនគរ​បាលប៉ុស្តិ៍រដ្ឋបាលភ្នំសំពៅ​ ថាប្រទះឃេីញគ្រាប់បែកមួយស្ថិតនៅកន្លែងតូបលក់ដូររបស់ខ្លួន។

ទទួលបានព័ត៌មាននេះ​ តាម​យោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ សមត្ថកិច្ចនគរបាលស្រុកបាណន់ដែលមានលោកវរសេនី​យ៍​ទោ​ ហេង​ បារាំង​ ជជាអធិការនគរ បាលស្រុកដឹកនាំកម្លាំងរួមសហការជាមួយមន្រ្តីជំនាញ​អង្គភាពស៊ីម៉ាក់ CMAC ធ្វេីការត្រួតពិនិត្យនិងវាយតម្លៃសន្និដ្ឋានថា៖
១-​សំបកគ្រាប់នេះគឺជាប្រភេទគ្រាប់បែកដៃ ក្រឡាទៀប F1 ផលិតនៅអតីតសហភាពសូវៀត ដែលមានសភាពច្រេះចាប់ខ្លាំង គ្មានជាតិរំសេវ គ្មានគីបបំបែក ខូចគុណភាពទាំងស្រុងហេីយ​ ។
២-សំបកគ្រាប់នេះមិនមានឥទ្ធិពល នាំទៅដល់ការផ្ទុះបាននោះទេ​ វាជាយុទ្ធភ័ណ្ឌសេសសល់ពីសម័យសង្រ្គាម។
៣-ស្ថានភាពសំបកគ្រាប់នេះស្ថិតនៅលើដី គ្មានតំណរភ្ជាប់ណាមួយ ដែលអាចបង្កការផ្ទះ ហើយក៏មិនមែនជា ស្ថាន​ភាព ដាក់​(បង្កៃ)ដើម្បីបំផ្ទុះនោះទេ។
៤-អាចមានមនុស្សយកសំបកគ្រាប់នេះទៅបោះនៅទីនោះក្នុងហេតុផលឬចេតនាណាមួយ។

នៅក្រោយពេលពិនិត្យមន្រ្តីអង្គភាព​ស៊ីម៉ាក់​CMA​C​បានយកសំបកគ្រាប់នេះទៅរក្សាទុកហេីយ ប៉ុន្តែសមត្ថកិច្ចនគរបាលបានបន្តសាកសួរស្រាវ​ជ្រាវ​ស្វែងរកប្រភពដែលនាំយកវត្ថុនេះមកកាន់ទីតាំងខាងលេី។

ដូចបានជម្រាបជូនខាងលេី​ សូមសាធារណជន​អ្នកសារព័ត៌មាន និងអ្នកនិ​យមប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាននិងកុំមានការភាន់ច្រឡំ៕

អត្ថបទដែលជាប់ទាក់ទង