សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយលោកតា ស៊ុច ដែលបាននិមន្តមកដល់ទឹកដីកម្ពុជា

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥ បានជួបជាមួយលោកតា ស៊ុច ដែលបាននិមន្តមកដល់ទឹកដីកម្ពុជា និងសង្ឃឹមព្រះអង្គនឹងជួយដល់ប្រជាជនកម្ពុជា លេីវិថីនៃការអប់រំតាមព្រះធម៌នៃមាគាព្រះពុទ្ធសាសនា។
តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ សម្ដេចធិបតីបានលើកឡើងយ៉ាងដូច្នេះថា “ ខ្ញុំព្រះករុណាជួបជាមួយលោកតា ស៊ុច ដែលបាននិមន្តមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ហេីយសង្ឃឹមព្រះអង្គនឹងជួយដល់ប្រជាជនកម្ពុជា លេីវិថីនៃការអប់រំតាមព្រះធម៌នៃមាគាព្រះពុទ្ធសាសនារបស់យេីង”៕

