សម្ដេចតេជោ៖ នៅថ្ងៃខាងមុខពេលបើកច្រកទ្វារព្រំដែនម៉ឺនជ័យ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ ខេត្តព្រៃវែង កាន់តែមានអ្នកវិនិយោគច្រើនបន្ថែមទៀត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា មានប្រសាសន៍ថា នៅថ្ងៃខាងមុខពេលបើកច្រកទ្វារព្រំដែនម៉ឺនជ័យ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ ខេត្តព្រៃវែង កាន់តែមានអ្នកវិនិយោគច្រើនបន្ថេមទៀត។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាល ជា ស៉ីមមកំចាយមារ ដែលមានទីតាំងស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចតេជោ បានថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា -វៀតណាម បានឆ្លងផុតហួស១០ពាន់លានដុល្លារហើយ។
សម្ដេចតេជោបន្តថា រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា-វៀតណាម បានចុះហត្ថលេខាតម្លើងកម្រិតដាក់ចេញគោលដៅ២០ពាន់លានដុល្លារ។
សម្ដេចតេជោ បានបន្ថែមទៀតថា តួលេខ២០២៤ កម្ពុជានាំចេញទៅប្រទេសវៀតណាម ច្រើនជាងវៀតណាមនាំចូលប្រទេសកម្ពុជា៕

