មុខសញ្ញាជាជនសង័្សយ ៥នាក់ ត្រូវសមត្ថកិច្ចនគរបាលបង្រ្កាបឃាត់ខ្លួនក្នុងករណីគ្រឿងញៀននៅស្រុករតនមណ្ឌល

បាត់ដំបង៖ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ដឹកនាំបង្រ្កាបករណីគ្រឿងញៀនមួយករណីក្នុងបទល្មើសជាក់ស្តែងនៅមូលដ្ឋានស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន ០៥នាក់ប្រុស និងដកហូតបានវត្ថុតាងមានគ្រឿងញៀន និងសម្ភារៈពាក់ព័ន្ធមួយ ចំនួនផងដែរ។
ជាការកត់សម្គាល់មានថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន ម៉ាទឹកកក ICE ចំនួន ០៤ថង់ ទម្ងន់ ១៧,៣៩ ក្រោម(ថ្នាំសុទ្ធ)។
បច្ចុប្បន្នសមត្ថកិច្ចបាននិងកំពុងរៀបចំបញ្ជូនទាំងមនុស្សនិងវត្ថុតាងទៅកាន់អយ្យការអមសាលាដំបូង ខេត្តបាត់ដំបងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

