**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សម្ដេចតេជោ ចង់ឃើញអារ៉ាប់ប៊ីសាអូឌីតមានការហោះហើរត្រង់មកកាន់កម្ពុជា

ភ្នំពេញ៖ នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនៅក្តីរីករាយដែលបានជួបឯកឧត្តមប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជានាពេលនេះ ជាផ្នែកដ៏សំខាន់ នៃការជំរុញទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីតឲ្យកាន់តែល្អប្រសើរទាំងក្នុងក្របខណ្ឌនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ សម្ដេចតេជោបានអរគុណចំពោះការទទួលស្វាគមន៍សម្ដេចយ៉ាងរាក់ទាក់ពេលសម្ដេចទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតនាពេលកន្លងទៅ។

ឯកឧត្តមប្រធានសភាអារ៉ាប់ប៊ីសាអូឌីត បានអរគុណចំពោះសម្ដេចតេជោដែលបានចំណាយពេលវេលាឱ្យឯកឧត្តមបានជួបពិភាក្សានាពេលនេះ។

ឯកឧត្តមបានសរសើរអំពីទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីតដែលមានការរីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្តមក៏ចង់ឃើញភាពរីកចម្រើនរវាងប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរកើនឡើងទៀតតាមរយៈភាគីទាំងពីរផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ច នៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមក៏បានបញ្ជាក់ពីការជំរុញទំនាក់ទំនងប្រទេសទាំងពីរតាមរយៈការផ្សាភ្ជាប់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលឯកឧត្តមបានចាត់ទុកថាជាចំណុចសំខាន់ ក្នុងការរុញច្រើនទំនាក់ទំនងនេះឲ្យកាន់តែល្អប្រសើរ។

ឯកឧត្តមក៏ចាប់អារម្មណ៍លើវិស័យកសិកម្ម និងទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ដែលក្នុងវិស័យទេសចរណ៍ឯកឧត្តមបានលើកឡើងថា ប្រទេសទាំងពីរនៅមិនទាន់មានជើងហោះហើរ ហើយក៏មិនទាន់មានក្រុមហ៊ុនទេសចរណ៍ច្រើនដែលទៅទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត និងនាំទេសចរណ៍ពីអារ៉ាប៊ីសាអូឌីតមកកម្ពុជាដែរច្រើនដែរ។

ឯកឧត្តមចង់ឲ្យភាគីទាំងពីរ បង្កើននូវកិច្ចសហប្រតិបត្តិការមួយគ្នាឲ្យកាន់តែល្អប្រសើរ លើវិស័យទេសចរណ៍និងកសិកម្មជាដើម។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមប្រធានរដ្ឋសភាអារ៉ាប៊ីសាអូឌីត ហើយសម្ដេចក៏បានលើកឡើងអំពីសក្តានុពលរបស់ប្រទេសកម្ពុជាដែលអ្នកវិនិយោគរបស់អារ៉ាប៊ីសាអូឌីតគួរតែសម្លឹងមក នឹងធ្វើការសិក្សា ហ្នឹងវិនិយោគក្នុងវិស័យសំខាន់ៗក្នុងប្រទេសកម្ពុជាគឺវិស័យកសិកម្មតែម្ដង។

សម្ដេចបញ្ជាក់ថាវិស័យកសិកម្មនៅកម្ពុជាគឺមានសក្តានុពលច្រើនដែលត្រូវការវិនិយោគពីក្រៅប្រទេស ហើយប្រសិនបើអារ៉ាប់ប៊ីសាអូឌីតចាប់អារម្មណ៍គួរតែពិនិត្យទៅលើការវិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម ពិសេសកាកែច្នៃផលិតផលកសិកម្មដើម្បីធ្វើការនាំចេញ។ កម្ពុជាសព្វថ្ងៃមានសមត្ថភាពផលិត ដែលជាវត្ថុធាតុដើម ប៉ុន្តែយើងនៅមានកង្វះខាតក្នុងការកែច្នៃដើម្បីនាំចេញ។

សម្ដេចតេជោក៏បានលើកឡើងទាក់ទងទៅនឹងអង្កររបស់កម្ពុជាទទួលបានការចាប់អារម្មណ៍លើទីផ្សារអន្តរជាតិជាច្រើន ដែលជាអង្ករមិនមានជាតិគីមី ហើយទទួលបានការផ្ដល់តម្លៃហើយអាចវាយលុកទៅលើទីផ្សារគ្រប់ទីកន្លែង ប៉ុន្តែចំណុចសំខាន់គឺយើងនៅខ្វះការកែច្នៃដើម្បីនាំចេញ។

ទាក់ទងទៅនឹងទេសចរណ៍ សម្ដេចតេជោចង់ឃើញអារ៉ាប់ប៊ីសាអូឌីតមានការហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា ដែលមិនត្រឹមតែប្រជាជនរ៉ាប៊ីសាវ៉ាឌីតមកកាន់ប្រទេសកម្ពុជាប៉ុណ្ណោះនោះទេ តែប្រជាជននៅតំបន់មជ្ឈឹមបូព៌ានិងអាចធ្វើដំណើរមកកាន់ប្រទេសកម្ពុជាបានផងដែរ ហើយក៏ជាការបង្កើតនូវកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជនផងដែរ។

សម្ដេចតេជោក៏បានចែករំលែកអំពីស្ថានភាពបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសម្ដេចបានបញ្ជាក់ពីមូលហេតុដែលបានកើតឡើង គឺផ្ដើមឡើងដោយទាហានថៃចូលមកបាញ់សម្លាប់ទាហានកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ និងថៃបានបិទព្រំដែនជាឯកតោភាគី និងការគំរាមកំហែងផ្សេងៗជាច្រើនទៀត។

ឯកឧត្តមប្រធានរដ្ឋសភាអារ៉ាប៊ីសាអូឌីត ក៏បានអរគុណសម្តេចតេជោដែលបានប្រាប់អំពីមូលហេតុបញ្ហាព្រំដែនកម្ពុជា-ថៃ ហើយឯកឧត្តមបានដឹងច្បាស់អំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ហើយបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានការរីកចម្រើន និងមានសុខសន្តិភាព ហើយឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា និងអារ៉ាប៊ីសាអូឌីត នឹងកាន់តែរីកចម្រើនបន្ថែមទៀតនាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង