សារមន្ទីរ Sweden បើកតាំងស្នាដៃ “Anonymouse” បង្ហាញសិល្បៈខ្នាតតូចក្រោយ៩ឆ្នាំនៃភាពលាក់លៀម

(បរទេស)÷ ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោយចំណាយពេល៩ឆ្នាំក្នុងការបង្កើតសិល្បៈតូចៗសម្រាប់កណ្តុរ នៅតាមដងផ្លូវនៅ Sweden និងតំបន់ផ្សេងៗជុំវិញពិភពលោក ក្រុមសិល្បករជាជន Sweden ដែ Sweden លមានឈ្មោះថា “Anonymouse” បានបង្ហាញអត្តសញ្ញាណ និងប្រកាសបញ្ចប់គម្រោងវៃលេងនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAP
“Anonymouse” ត្រូវបានសារព័ត៌មានដាក់ឈ្មោះថា “Banksy Mouse” ដោយសារការបង្កើតអាជីវកម្មខ្នាតតូចៗដូចជាភោជនីយដ្ឋាន “Il Topolino” និងហាងថតភ្លេង “Ricotta Records” ដែលសុទ្ធតែមានការលាយបញ្ចូលនូវកំប្លែងជាមួយឈ្មោះឈីស។ សិល្បករ Elin Westerholm និង Lupus Nensén ដែលធ្លាប់ធ្វើការផលិតឧបករណ៍សម្រាប់ភាពយន្ត និងទូរទស្សន៍បាននិយាយថា គំនិតនៃគម្រោងនេះកើតឡើងនៅទីក្រុងប៉ារីស កាលពីឆ្នាំ២០១៦។
ស្នាដៃដំបូងរបស់ពួកគេបានបង្ហាញខ្លួនលើតំបន់ Bergsgatan ក្នុងទីក្រុង Malmö ហើយត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំងជាសាធារណៈ និងល្បីល្បាញបន្តទៅអូស្រ្តាលី កាណាដា អង់គ្លេស និងក៏បានបង្ហាញលើកម្មវិធី “The Late Late Show with James Corden” ផងដែរ។
ពេលនេះ ស្នាដៃរបស់ពួកគេជាចំនួនប្រាំមួយបានដាក់តាំងបង្ហាញនៅសារមន្ទីរ Skissernas នៅទីក្រុង Lund រហូតដល់ខែសីហា។ កន្លែងតាំងបង្ហាញផ្ទាល់ខ្លួននីមួយៗត្រូវបានលាក់ដាក់នៅទីតាំងចម្រុះដូចជាក្ដារខាងក្រោម និងរបងជាន់លើ ដើម្បីបន្តអារម្មណ៍នៃការរកឃើញ។
បើទោះបីជាអ្នកសិល្បៈបានប្រកាសបញ្ចប់គម្រោង Anonymouse ប៉ុន្តែពួកគេមិនបដិសេធអនាគតនៃគម្រោងថ្មីៗដែលខ្នាតតូចនៅកន្លែងសាធារណៈឡើយ។
អត្ថបទពីកញ្ញា ហេង គីមជូ
