“មនុស្សកខ្វក់ជាងគេគឺ Trump” ប្រជាជនអុីរ៉ង់ហៅឱ្យមានការឆ្លើយតបខ្លាំងបន្ទាប់ពីអាមេរិកវាយប្រហារ

(បរទេស)÷ កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ជាឱ្យមានការវាយប្រហារយ៉ាងភ្លាមៗលើគេហដ្ឋានបណ្តាញនុយក្លេអ៊ែរ ៣ កន្លែងសំខាន់របស់អុីរ៉ង់ Fordow, Natanz និង Isfahan បន្ទាប់ពីទើបនិយាយថានឹងសម្រេចចិត្តក្នុងរយៈពេលពីរប៉ុន្មានសប្ដាហ៍ខាងមុខ។ ការវាយប្រហារនេះបានបង្កការកឹងក្ដៅ និងការតវ៉ាយ៉ាងច្រើននៅក្នុងទីក្រុងតេហេរ៉ង់(Tehran) និងតាមបណ្តាខេត្ត។
ប្រជាជនជាច្រើនបានប្រមូលផ្តុំគ្នានៅចម្ងាយកណ្តាលទីក្រុងតេហេរ៉ង់(Tehran) ដើម្បីបញ្ចេញសំណើរឱ្យរដ្ឋាភិបាលឆ្លើយតបជាថ្មី។ មានអ្នកបញ្ចេញមតិថា “មនុស្សកខ្វក់ជាងគេគឺ Trump” ហើយត្រូវសងសឹកយ៉ាងខ្លាំង។ ប្រជាជនជាច្រើននិយាយថា ត្រាំសន្យាថានឹងអោយពេល២សប្ដាហ៍សិន ប៉ុន្តែគ្រាន់តែ២ថ្ងៃក៏វាយប្រហារហើយ។
នៅតំបន់ជិតគេហដ្ឋាន Fordow និង Natanz មានប្រជាជននិយាយថាពួកគេមិនបានលឺអ្វីទាំងអស់ក្នុងយប់នោះទេ។ នៅក្នុងទីក្រុង Qom ដែលជាទីក្រុងបរិសុទ្ធមួយ មនុស្សភាគច្រើនបានដឹងពីការវាយប្រហារតែពេលព្រឹកកើតឡើង។
សកម្មភាពរដ្ឋាភិបាលអាមេរិកនេះកំពុងធ្វើឱ្យមានការរិះគន់បន្ថែមពីរដ្ឋាភិបាលអុីរ៉ង់។ ទោះបីជាអាជ្ញាធរ នៅមិនទាន់ឆ្លើយតបយោធាច្បាស់លាស់នោះក៏ដោយ ប្រជាជនជាច្រើនបាននិយាយថា ប្រសិនបើគ្មានការឆ្លើយតបនាពេលខាងមុខ ការគាំទ្រដល់រដ្ឋាភិបាលអាចធ្លាក់ចុះ។
អ្នកវិភាគជឿថា ការវាយប្រហារនេះអាចជាហេតុធ្វើឱ្យមានការរួបរួមជាតិនិយមខ្លាំងឡើង និងជំរុញអុីរ៉ង់ឱ្យផ្លាស់ប្តូរទិសដៅការទាក់ទងទៅរកប្រទេសរុស្ស៊ី និងចិន។ នេះក៏អាចបង្កឱ្យទំនាក់ទំនងអាមេរិក អុីរ៉ង់រឹតតែអាក្រក់ជាងមុនផងដែរ។
អត្ថបទពីកញ្ញា ហេង គីមជូ

