ឯកឧត្តម ម៉ៅ ធនិន នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៧៩ គ្រួសារ នៅស្រុកបន្ទាយមាស

ខេត្តកំពត៖ រសៀលថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានដឹកនាំមន្ត្រី សមាជិកសមាជិកាសាខាកាកបាទក្រហមខេត្តកំពត និងអ្នកពាក់ព័ន្ធ ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៧៩ គ្រួសារ មកពីឃុំចំនួន២ នៃស្រុកបន្ទាយមាស។
ក្នុងនោះ (ធ្ងន់ធ្ងរចំនួន៣ខ្នង មធ្យមចំនួន៧២ខ្នង និង ខូចខាតស្រាលចំនួន១០៤ខ្នង) ទៅលើឃុំ២មាន ឃុំបន្ទាសមាសខាងកើត១២៨ខ្នងផ្ទះ និងឃុំ បន្ទាយមាសខាងលិចចំនួន ៥១ខ្នងផ្ទះ។ ពិធីនេះបានរៀបចំធ្វើឡើង នៅក្នុងបរិវេណវត្តបន្ទាយមាស ស្ថិតនៅក្នុង ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត៕

