**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

លោក ម៉េង ស្រ៊ុន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ សំណេះសំណាល និងបូកសរុបការងារខែមិថុនា លើកទិសដៅការងារខែកក្កដា ឆ្នាំ២០២៥

កំពង់ស្ពឺ, ឃុំអមលាំង ថ្ងៃសៅរ៍១១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥

លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ សំណេះសំណាល និងបូកសរុបការងារខែមិថុនា លើកទិសដៅការងារខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោកប្រធាន ក្រុមការងារគណបក្សចុះជួយភូមិទាំង១៧ភូមិ និងប្រធានសាខា គណបក្សភូមិទាំង១៧ភូមិ ។

លោក នួន ផាវ ជាប្រធានគណបក្សមូលដ្ឋានឃុំអមលាំង បានឡើងអាននូវរបាយការណ៍ និងបានលើកឡើងនូវសមទ្ធិផលដែលសម្រេចបាន និងចំនុចប្រឈមមួយចំនួនផងដែរ លោក នួន ផាវ  បានបន្តទៀតថា សូមលោកប្រធានសាខាបក្សទាំងអស់ត្រូវជួយសម្របសម្រួលដល់ប្រជាពលរដ្ឋ ត្រូវក្តាប់ឲ្យបាននូវបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋដែលបានជួបប្រទះមានដូចជា បញ្ហាដីធ្លី បញ្ហាអត្តសញ្ញាណបណ្ណ័ អត់សំបុត្រកំណើត បញ្ហាផ្សេងៗទៀត ត្រូវស្រាវជ្រាវរកដើមហេតុ ដើម្បីដោះស្រាយជូនគាត់ ព្រោះមានតែប្រធានសាខាបក្សទេដែលនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ។

លោក ម៉ែន យ៉ាន អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានសាខាគណបក្សចុះជួយភូមិ ក៏បានលើកឡើងពីប្រាក់សហគមន៍មនុស្សចាស់សំណូមពរឲ្យមានរៃអង្គាស់បន្ថែម និងបានអរគុណដល់ក្រុមការងារ (IT) គណបក្សបានបញ្ជូលសមាជិកបក្សបន្ថែមដែលធ្វើចំនួនសមាជិកមានការកើនឡើង ។

លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង បានបញ្ជាក់ប្រាប់ដល់ក្រុមការងារ ពាក់ពន្ធ័ និងការខ្វះខាតទឹកស្អាតប្រើប្រាស់នៅភូមិថ្នល់ លោកបានបន្តទៀតថាបច្ចុប្ននេះក្រុមការងារជំនាញកំពុងធ្វើការសម្របសម្រួលហើយ ។ លោកប្រធានក្រុមការងារ បានបន្តទៀតថា យើងទាំងអស់គ្នា ជាពិសេស ប្រធាបក្រុមការងារចុះជួយមូលដ្ឋានភូមិទាំង១៧ភូមិ និងប្រធានសាខាបក្សភូមិទាំង១៧ភូមិ ត្រូវបន្តក្តាប់ឲ្យបាននូវស្ថានភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសពេលពួកគាត់មានបញ្ហាអ្វី ត្រូវជួយសម្របសម្រួល ដោះស្រាយជូនពួកគាត់ភ្លាមៗ។ ឧទាហរណ៍ ដូចជាខែមុនមាន០២គ្រួសារក្នុងឃុំរបស់យើងដែលជួបបញ្ហា ឈឺធ្ងន់ និងជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារមូលដ្ឋានរបស់យើងមានប្រតិកម្មរហ័ស ការរាយការណ៍ទាន់ពេលវេលាទើបក្រុមការងារ ជួយពួកគាត់បានទាន់ពេលវេលា។

បើដោះស្រាយមិនបានត្រូវរាយមកជាបន្ទាន់ ដើម្បីឲ្យក្រុមការងារយើងចុះអន្តរាគមន៍ទាន់សភាពការ ។ លោក ប្រធាន បានបញ្ជាក់ប្រាប់ដល់ ក្រុមការងារ មូលដ្ឋានឃុំអមលាំងថា មានតែអំពើល្អទេ ទើបទទួលបានការស្រលាញ់ពិតប្រាកដ លោកប្រធាន សូមឲ្យក្រុមការងារឃុំអមលាំងទាំងអស់រួមគ្នាសហការ ពួតដៃគ្នាដើម្បីបំពេញភារកិច្ចថ្នាក់លើដាក់ឲ្យ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីឃុំអមលាំងយើង ។

ជាចុងបញ្ជប់នៃកម្មវិធី លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំ បានប្រគល់ទឹកសុទ្ធវិតតាល់ចំនួន៣០ កេស ជូនដល់ស្នាក់ការបក្សឃុំអមលាំង ដើម្បីប្រើប្រាសជាប្រយោជន៍ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង