ឯកឧត្តម ជា សុមេធី ចុះជួបសំណេះសំណាល សួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន នៅសមរភូមិទិសទី៣ យោធភូមិភាគទី៤ ដែលកំពុងឈរជើងបំពេញតួនាទីភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ការពារព្រំដែនកម្ពុជា-ថៃ ខេត្តឧត្ដរមានជ័យ

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី សមាជិកគណៈកម្មាធិការកណ្ដាល សមាជិកគណៈអចិន្ដ្រៃយ៍យុវជនថ្នាក់កណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម ប្រាក់ សុខយូរ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំ ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា យុវជនគណបក្សក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកនូវអំណោយ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅសមរភូមិទិសទី៣ យោធភូមិភាគទី៤ ដែលបាន និងកំពុងឈរជើងបំពេញតួនាទីភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ការពារព្រំដែនកម្ពុជា-ថៃ ខេត្តឧត្ដរមានជ័យ៕

